ទាន់ហេតុការណ៍
សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ
0

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា សម្រេចបានជិត ៩៤% ហើយ គិតត្រឹមថ្ងៃនេះ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា សម្រេចបានជិត ៩៤% ហើយ គិតត្រឹមថ្ងៃនេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ —

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយសម្រេចបានចំនួន ១៥ ០២៥ ៨៣៧ នាក់ នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ដែលស្មើនឹង ៩៣.៩១%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ដោយឡែកនៅដើមខែមិថុនា ខាងមុខនេះ កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៥ ជូនដល់ជនរួមជាតិទាំងអស់ផងដែរ ដែលនេះគឺជាបង្កើនប្រសិទ្ធភាពនៃការការពារបុគ្គលពីការឆ្លងវីរុសកូវីដ-១៩ បន្ថែមទៀត។

ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើង ទាំងដូសមូលដ្ឋាន និងដូសជំរុញ កំពុងតែបង្ហាញនូវភាពជោគជ័យក្តី រួមជាមួយនឹងការមិនមានករណីឆ្លងប្រចាំថ្ងៃថ្មី អស់រយៈពេល ១៧ថ្ងៃជាប់គ្នាមកហើយ និងមិនមានករណីស្លាប់ថ្មីក៏ពិតមែន ប៉ុន្តែការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរៀនរស់ជាមួយវត្តមាននៃវីរុសកូវីដ-១៩ និងការរស់នៅជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ នៅតែជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ៣១៥ ០៩៣ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩៦៥ ១៨៩ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០៣.១៥% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។

ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨៣៧ ៩៥៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៧៦ ៧៦៦ នាក់ ដែលស្មើនឹង ១០០.៥៨% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៦៨ ៧៤៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ២ ០១៤ ០៦៩ នាក់ ដែលស្មើនឹង ១០៩.០៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៤០២ ៧២៦ នាក់ សម្រាប់ដូសទី១ និងចំនួន ៣២៩ ៣២៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១៣២.៣៤%។

ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ៤០១ ៣១៨ នាក់ និងសម្រេចចាក់ដូសទី២ បានចំនួន ២០៨ ៩១៧ នាក់ ដែលស្មើនឹង ៦៥.៧១% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។

សម្រាប់តួលេខនៃការងារចាក់វ៉ាក់សាំងនៅព្រះរាជាណាចក្រកម្ពុជាយើងទាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅកម្ពុជាយើង ស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥៣ ១៣២ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ (២៨លាន៥សែនដូស) យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖

– វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ ដូស។

– វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។

– វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៥ ១៦៥ ៥០០ ដូស។

– វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។

– វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។

– វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ៤ ៤៨៩ ៧៣០ ដូស។

សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើទោះជាវ៉ាក់សាំងដូសទី៣ ជាវ៉ាក់សាំងកាតព្វកិច្ច ប៉ុន្តែសម្តេចតេជោបញ្ជាក់ថានឹងមិនមានការអនុវត្តវិធានការរដ្ឋបាល ឬច្បាប់ណាមួយ ដល់អ្នកដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញនោះទេ តែសំណូមពរឱ្យជនរួមជាតិទាំងអស់យ៉ាងហោចណាស់ត្រូវមានដូសទី៣ ជាចាំបាច់។

បន្ថែមពីលើវ៉ាក់សាំងដែលមានស្រាប់ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង ២០លានដូសបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ រួមមាន វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ១៥លានដូស វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសប៉ូឡូញប្រមាណ ១លានដូស រួមជាមួយនឹងវ៉ាក់សាំងដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈអង្គការសុខភាពពិភពលោក ចំនួន ៥លាន៥សែនដូស បន្ថែមទៀតផងដែរ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!