ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាប់ផ្ដើមរកចំណូលបាន ប្រសើរឡើង វិញបន្ទាប់ពីគ្មានករណីឆ្លងជំងឺកូវីដ-១៩

ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាប់ផ្ដើមរកចំណូលបាន ប្រសើរឡើង វិញបន្ទាប់ពីគ្មានករណីឆ្លងជំងឺកូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាប់ផ្ដើមរកចំណូលបានប្រសើរឡើងវិញ បន្ទាប់ពីគ្មានករណីឆ្លងជម្ងឺកូវីដ-១៩ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់មិនសូវខ្វះខាតដូចកាលមុននោះឡើយ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម…

លោកស្រី ខៀវ ដានី អាជីវករលក់ដូរម្នាក់នៅក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយ ពេលដែលស្ថានភាពកូវីដ- ១៩ បានធូរស្រាល គឺធ្វើឱ្យការប្រកបមុខរបររកទទួល ទានរបស់ពួកគាត់គឺមានភាព ល្អប្រសើរឡើងវិញ ព្រមទាំងអាចរកប្រាក់ចំណូលបានគ្រប់ គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពបានល្អជាងមុន។

លោកស្រីបានបន្តថា មួយរយ:ពេលកន្លងមកនេះ ក្រសួងសុខាភិ បាលបានប្រកាស ពីការមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩ នោះទេ ដែលធ្វើឱ្យប្រជាពល រដ្ឋកាន់តែមានទំនុកចិត្ត នៅ ក្នុងការប្រកបរបរផ្សេងៗទៀត ដោយមិនមានការព្រួយបារម្ភទៀតនោះទេ។ជាមួយគ្នានោះ ទោះបីជាគ្មានការឆ្លងទៀតក៏ដោយ ក៏លោកស្រីនៅតែបន្តការការពារខ្លួនជាប់ជានិច្ច ដោយគោរពទៅតាមការណែ នាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខា ភិបាល ដើម្បីធានាបាននូវការគេចផុតពីការឆ្លង និងស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ។

សំឡេង៖ ខ្ញុំយល់ឃើញថា យើងបានចាក់វ៉ាក់សាំងគ្រប់ គ្នា អ៊ីចឹងដូចជាមិនសូវព្រួយ បារម្ភដូចកាលពីមិនទាន់ចាក់នោះឡើយ ទោះបីជាដើរទៅណាក៏ដោយក៏វាមិនមានការភ័យខ្លាចដូចមុននោះទេ ហើយចំពោះការលក់ដូរ គឺយើងលក់បានគ្រាន់បើវិញផងដែរ ដោយចេះតែមានអតិថិ ជនមកទិញជាហូរហែ ហើយទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែការពារខ្លួនជានិច្ច រាល់ ពេលចេញក្រៅផ្ទះគឺពាក់ម៉ាស់រហូត ហើយខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានជួយក្នុងការចាក់វ៉ាក់សាំង ជួយការពារអាយុជីវិត របស់ប្រជាពលរដ្ឋយើងផងដែរ។

ចំណែកឯលោក សុខ កុម្ភៈ ក៏បានឱ្យដឹងដែរថា ខណៈដែលប្រទេសរបស់យើងពេល នេះ មានការធូរស្រាល និងគ្មានការឆ្លងជាបន្តទៀតនៃជំងឺកូវីដ-១៩ គឺពួកគាត់បានរក ចំណូលបានច្រើនគួរសមជាងមុន និងមិនមានការព្រួយ បារម្ភទៀតនោះទេ ដែលធ្វើឱ្យជីវភាពរបស់គាត់កាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាមួយគ្នានោះ គឺគាត់មិនទាន់ភ្លេចនូវវិធានការក្នុងការការពារទេ ដោយបន្តទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងរស់នៅតាមគន្លងថ្មីជាមួយនឹងជំងឺកូវីដ- ១៩។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជាបើកដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយនឹងការរស់នៅជាមួយកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិ បាលកម្ពុជាទទួលបានជោគ ជ័យ លើនយោបាយចាក់វ៉ាក់ សាំងស្រោចលើប្រជាពលរដ្ឋ ចាប់ពីដូសមូលដ្ឋានរហូតដល់ដូសជំរុញ ហើយបច្ចុប្បន្នកម្ពុជា ក៏បានអនុញ្ញាតឱ្យដក ចេញនូវកាតព្វកិច្ចនៃការពាក់ម៉ាស់នៅតាមទីសាធារណៈនៅទូទាំងប្រទេស ប៉ុន្តែនៅតែលើកទឹកចិត្តសម្រាប់ប្រជា ពលរដ្ឋ បន្តអនុវត្តនូវវិធានការការពារនៅបន្តពាក់ម៉ាស់នៅទីកន្លែងដែលបិទជិត កន្លែងដែលប្រើម៉ាស៊ីនត្រជាក់ ឬកន្លែងដែលគិតថាមានហានិភ័យងាយនឹងឆ្លងជំងឺកូវីដ-១៩នោះ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!