កំពត៖នាសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុសរាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅសាលាដំបូងខេត្តកំពត។
សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យ នស/រកត/០៥២២/៤៩៨ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរមុខតំណែង ឯកឧត្តម ជីវ ចាន់តារា ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ មកជា ព្រះរាជអាជ្ញាខេត្តកំពត វិញ។