ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ពិតជាមិនធម្មតាមែន ក្រុមឈ្មួញ​សម្រុក​កាប់ អា ជៀក ដឹកជញ្ជូន​ឈើ​ដោយ​ គ្មាន​ច្បាប់​អនុញ្ញតយ៉ាងមមាញឹកអោយក្រុមហ៊ុន PNT ហៅ ៩៧ មត្ថកិច្ចពាក់ពន្ធ័មើលអត់ឃើញ..?

ពិតជាមិនធម្មតាមែន  ក្រុមឈ្មួញ​សម្រុក​កាប់ អា ជៀក ដឹកជញ្ជូន​ឈើ​ដោយ​ គ្មាន​ច្បាប់​អនុញ្ញតយ៉ាងមមាញឹកអោយក្រុមហ៊ុន PNT ហៅ ៩៧ មត្ថកិច្ចពាក់ពន្ធ័មើលអត់ឃើញ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃទី២៨ខែឧសភាឆ្នាំ២០២២

ខេត្តព្រះវិហារ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​បង្ក​ន ឃុំ​រៀបរយ ខេត្ត​ព្រះវិហារ បានបញ្ជាក់​អោយ ដឹងថា ឈ្មួញ​ធំៗ ជ្រក​ក្រោម​ក្រុមហ៊ុន PNT ហៅ៩៧ កំពុង​រង់ការ​កាប់ បំផ្លិ​ច​បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់ ឆ្លងកាត់​ទៅ អូ​ងាវ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ រីឯ​មន្ត្រី​ជំនាញ​និងសមត្ថកិច្ច​ពាក់ព័ន្ធ សម្ងំ​ស្ងៀមមិនបង្រ្កាប។​

​ប្រជាពលរដ្ឋបានដាក់ការ សង្ស័យ​ថា មន្ត្រី​ជំនាញ​ទាំងនោះប្រហែលជាមានកា ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទេ​ដឹង បានជាមិនចាត់​វិធានការ​ បង្ក្រាបបណ្តោយអោយក្រុមឈ្មួញសំរុក អា ជ្រៀក ដឹកជញ្ជូនឈើបានយ៉ាងរលូនបែបនេះ ។​

​ប្រភពបន្តថាបាន​ជាក្រុមហ៊ុន PNT​ហៅ​៩៧ ប្រហែល​មាន​ខ្នងបង្អែក ​រឹងមាំ​នៅ​ពីក្រោយខ្នងហើយមើលទៅ ទើបមន្ត្រី​ជំនាញ​ពាក់ព័ន្ធ បើក​ភ្លេីង​ខៀវហើយ  ទេីប​ហ៊ាន​គ្រៀងគរ ព​ល​រដ្ឋ​ឲ្យ​ខ្មែរ ចូល​កាប់​ព្រៃឈើយ៉ាង​រង្គាល គ្មាន​ការទប់ស្កាត់ ​ពី​សំណាក់ អាជ្ញាធរ​មូលដ្ឋាន​។​
លើសពីនេះទៅ ទៀត​សកម្មភាព ក្រុម​ឈ្មួញ​ដែល​មក​ សុីស្នួល​អោយ​ក្រុមហ៊ុន PNT ចូល​កាប់​ឈើ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​បាន​យ៉ាង​រលូន បន្ទាប់​ពី​ប្រមូល​ឈើ ​ដឹក​ជញ្ជាន​តាម​គោយន្ត​ កន្ត្រៃយ៍​រួចហើយ បន្ត​លើកដាក់​ ក្នុង​រថយន្ត​ធំៗ ចំនួន ០៤​គ្រឿង ដូច​មាន​នៅក្នុង ​រូបភាព​ស្រាប់ ចេញ​តាម​ក្រុមហ៊ុន ​ចំការកៅស៊ូ ជាប់​ខេត្តព្រះវិហារ ទៅ​យ៉ាង​សុខ​ ស្រួល​បំផុត គ្មាន​មន្ត្រី​ជំនាញ​ហ៊ាន ​ប៉ះពាល់​នោះទេ ។

​ផ្ទៃ​ដី​វិនិយោគ​ប៉ុណ្ណា​ទៅ ! របស់​ក្រុមហ៊ុន PNT នេះ​នៅ​មាន​ឈើ កាប់​បន្ត​ទៀត​ពិត ប្រាកដ​មែន​ដែរឬទេ​?  បើ​យោង​ទៅ​តាម​ ការ​ចោទសួរ​និង​ចម្ងល់​ពី ​មហាជន​ពិសេស​ ប្រជាពលរដ្ឋ រស់នៅ​ក្នុង​តំបន់​​ជាប់ៗ​គ្នា​ទាំង​នោះ បាន​ចោទសួរ ​សមត្ថកិច្ច​ពាក់ ​ពន្ធ័​ក្នុងមូលដ្ឋាន។​

​ប្រជាពលរដ្ឋ រស់​ភូមិ​បង្ក​ន ឃុំ​រៀបរយ អំពាវនាវ​និង​ទទូច​ដល់ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ជាគ​ណះ​កម្មា​ ថ្នាក់ជាតិ ដើម្បី​បង្ក្រាប​ទប់ ស្កាត់​បទល្មើស​ព្រៃ ឈើ​ធនធានធម្មជាតិ  ចាត់​មន្ត្រី​ក្រោម​ឱវាទ ក្នុង​ខេត្ត​ព្រះវិហារ​ចុះ​ពិនិត្យ ទីតាំង​ក្រុមហ៊ុន​PNT បើ​មិន​ដូច្នោះ​ព្រៃឈើ​នៅ​សេសសល់​បន្តិចបន្តួច ត្រូវ​រង​ការវិនាស ហិនហោច​អស់ ក្រោម​ស្នាដៃ ​ក្រុមហ៊ុន​នេះ មិន​ខាន់​ឡើ​យ​៕

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!