ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសឥណ្ឌូណេស៊ី និងហូឡង់ ជំរុញទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងការវិនិយោគ

ប្រទេសឥណ្ឌូណេស៊ី និងហូឡង់ ជំរុញទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងការវិនិយោគ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសឥណ្ឌូណេស៊ី និងហូឡង់ត្រូវបានពង្រឹងតាមរយៈកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី លោក Airlangga Hartarto និងនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅខាងក្រៅរបៀបវារៈនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ (WEF) នៅទីក្រុងដាវ៉ូសនៃប្រទេសស្វីសកាលពីថ្ងៃទី២៥ ខែឧសភា។

រដ្ឋមន្ត្រីឥណ្ឌូណេស៊ីបាននិយាយថា ពាណិជ្ជកម្មទ្វេភាគីតែងតែបង្ហាញពីអតិរេកសម្រាប់ប្រទេសឥណ្ឌូណេស៊ី។ ក្នុងឆ្នាំ២០២០ តម្លៃពាណិជ្ជកម្មទ្វេភាគីត្រូវបានកត់ត្រាចំនួន ៣,៩២ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងការនាំចេញជាតិឈានដល់ ៣,១១ប៊ីលានដុល្លារអាម៉េរិក និងការនាំចូលមានតម្លៃ ៨០៤,៣លានដុល្លារអាម៉េរិក។

ប្រទេសហូឡង់ គឺជាគោលដៅនាំចេញធំជាងគេលំដាប់ទី១១ របស់ឥណ្ឌូណេស៊ី។ ក្នុងអំឡុងពេលឆ្នាំ២០១៦-២០២១ ប្រទេសហូឡង់ត្រូវបានកត់ត្រាថាជាអ្នកវិនិយោគធំជាងគេលំដាប់ទី៥ ក្នុងចំណោមប្រទេសសរុបចំនួន១៥៧ ដែលវិនិយោគនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ តម្លៃនៃការវិនិយោគត្រូវបានកត់ត្រាចំនួន ៩,៦៨ប៊ីលានដុល្លារអាម៉េរិក ឬស្មើនឹង ៥,៤៣ភាគរយនៃការវិនិយោគបរទេសសរុប។

ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងផលិតកម្មប្រេងដូងប្រកបដោយនិរន្តរភាពផងដែរកាលពីក្នុងឆ្នាំ២០១៩ និងកិច្ចព្រមព្រៀងស្តីពីការរៀបចំបច្ចេកទេសក្នុងឆ្នាំ២០២០ ព្រមទាំងផែនការអនុវត្ត NI-SCOPS ដែលត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវផងដែរឱ្យមានការកែលម្អកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពក្នុងការវិនិយោគរបស់ក្រុមហ៊ុនហូឡង់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដូចជាក្រុមហ៊ុន Unilever នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Sei Mangkei ក្រុមហ៊ុន Philips និងការសាងសង់រោងចក្រ Frisian Flag នៅក្នុងតំបន់ Cikarang។

នាយករដ្ឋមន្ត្រី Rutte រំពឹងថាដំណើរការវិនិយោគសម្រាប់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនហូឡង់នឹងត្រូវបានធ្វើឱ្យកាន់តែងាយស្រួលតាមរយៈកំណែទម្រង់រចនាសម្ព័ន្ធដែលនឹងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុងដំណើរការផ្តល់អាជ្ញាប័ណ្ណនៅក្នុងប្រទេសឥណ្ឌូនេស៊ី។(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) 

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!