ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

មន្ត្រីជាន់ខ្ពស់ក្រសួងសុខា ភិបាលក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាលុបបំបាត់ជម្រកសត្វមូសដើម្បីបង្ការជំងឺគ្រុនឈាម

មន្ត្រីជាន់ខ្ពស់ក្រសួងសុខា ភិបាលក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាលុបបំបាត់ជម្រកសត្វមូសដើម្បីបង្ការជំងឺគ្រុនឈាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកសត្វមូស ដើម្បីបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែលកើតមានឡើងនារដូវវស្សានេះ ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខា ភិបាលបានឱ្យដឹងថា ក្នុង អំឡុងពេលនេះ គឺជាពេលដែលសម្បូរទៅដោយប្រភពមូសខ្លា ដែលបង្កឱ្យមានប្រភពចម្លងជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ទៅកាន់ក្មេងៗនិងមនុស្សចាស់។

លោកជំទាវបានបន្តថា ក្រសួងសុខាភិបាល តែងតែអំពាវនាវ ឬណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះសុខភាពគ្រប់ៗគ្នា ជាពិសេសគឺកុមារតូចៗដែលងាយនឹងឆ្លងនូវជំងឺនេះ។

លោកជំទាវក៏បានបន្តទៀតថា ដើម្បីបង្ការកុំឱ្យមានការឆ្លងជំងឺគ្រុន ឈាមនិងគ្រុនឈីកនៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន មន្ត្រីជំនាញនៃក្រសួង សុខាភិបាលបានរំលឹកទៅ ដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមលុប បំបាត់នូវវត្ថុដក់ទឹកមានដូចជា សម្បកកង់ឡាន ម៉ូតូ និងវត្ថុដក់
ទឹកផ្សេងៗមួយចំនួនទៀត ដែលជាជម្រករបស់សត្វមូសខ្លា ។

ថ្នាំសម្លាប់សត្វមូស គឺសម្លាប់បានតែមួយភ្លែតទេ បើសិនយើងទាំងអស់គ្នានៅតែចោលសម្បកកំប៉ុង យើងនៅតែដាក់សំបកកង់ឡានពាសវាលពាសកាល ហើយនឹងវត្ថុដែលដក់ទឹក អ៊ីចឹងបើសិនជានៅពាសវាល ពាសកាល ភ្លៀងមកវាដក់ទឹក ចឹងកាលណាដក់ទឹកទៅវាចេញដង្កូវទឹក ព្រោះវាជាទីតាំងដែលល្អសម្រាប់ជម្រកមូសខ្លា អ៊ីចឹងមូសខ្លាវាសម្ងំនៅទីនោះ វាបន្តកើតកូនកើតចៅ ដូច្នេះវាត្រូវចេញមកហើយទាំងមូសអង្កាមទាំងមូសខ្លា និងមូសផ្សេងៗទៀត ដែលយើងមិនដឹង ព្រោះថាមានជំងឺមួយចំនួនទៀត ដែលអាចឆ្លងដោយសារមូសដែលគេរកមិនទាន់ឃើញដែរ អ៊ីចឹងកន្លែងនេះ ជាការសំខាន់ណាស់ការចូលរួមរបស់បងប្អូន។

សូមបញ្ជាក់ផងដែរថា ជំងឺ គ្រុនឈាមបណ្តាលមកពីវីរុសគ្រុនឈាមដែលចម្លងតាមមូសខ្លាញីខាំ ហើយចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ជំងឺនេះមានបួនប្រភេទអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ តែកុមារកើតញឹក ញាប់ជាងគេ ហើយគ្រុន ឈាមភាគច្រើនជាប្រភេទស្រាល តែបែរជាប្រភេទធ្ងន់ក៏អាចប៉ះពាល់ដល់អាយុជីវិត ជាពិសេសគឺការដែលទទួល ការព្យាបាលមិនត្រឹមត្រូវ ឬក៏ការប្រើថ្នាំអាស្ពៀរីនដើម្បីព្យាបាល ឬក៏មានការយឺត យ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ នោះក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ។

ដោយឡែកចំពោះបញ្ហាជំងឺគ្រុនឈីក គឺបង្កដោយវីរុសឈីក ដែលបណ្ដាលមក ពីមូសខ្លាញីខាំដូចគ្នា ជាពិសេសគឺនៅពេលថ្ងៃ ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេងនិងចាស់ ហើយជំងឺគ្រុនឈីកនេះអាចឆ្លងរាលដាលពីគ្រួសារមួយទៅគ្រួសារ តាមរយៈមូសខ្លាដែលចល័តពីកន្លែងមួយទៅកន្លែងមួយ យ៉ាងណាក៏ ដោយ ដើម្បីការពារជំងឺគ្រុន ឈាមនិងគ្រុនឈីក ក្រសួង សុខាភិបាល តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋ នាំគ្នាកម្ចាត់ចោលនូវជម្រកមូសខ្លា នឹងត្រូវរក្សានូវអនាម័យជាដើម៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!