ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តសិទ្ធិចម្បងសម្រាប់កុមារ គឺសិទ្ធិរស់រាន មានជីវិត

រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តសិទ្ធិចម្បងសម្រាប់កុមារ គឺសិទ្ធិរស់រាន មានជីវិត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តសិទ្ធិចម្បងសម្រាប់កុមារ គឺសិទ្ធិរស់រាន មានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី ៣ ឆ្នាំឡើង ។

តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានមាន ប្រសាសន៍ថា កម្ពុជាយើងមិនបានរៀបចំប្រារព្ធមីទ្ទិញអបអរសាទរដល់ក្មួយៗ ចៅៗ ជាទីស្រឡាញ់ រាប់អានរយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០២០ ២០២១ និងឆ្នាំ២០២២។ តែទោះជាយ៉ាង ណាក៏ដោយ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ក៏មិនដែលបំភ្លេចថ្ងៃជាប្រវត្តិសាស្ត្ររបស់ក្មួយៗ ចៅៗដែរ។

សម្តេចតេជោបន្តថា ឆ្នាំនេះ គឺជាខួបលើកទី ៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២២។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិ បាលកម្ពុជា និង ក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមសំដែងនូវមនោសញ្ចេតនានឹករលឹក និងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនជនរួម ជាតិ ជាពិសេសក្មួយៗ ចៅៗទាំងអស់ទូទាំងប្រទេសអស់ពីដួងចិត្ត។

សម្តេចតេជោ បន្តទៀតថា បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិ បាលកម្ពុជាអាក់ខានមិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិឱ្យបានអធិកអធមយ៉ាងណាក្តី ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជាយើងបាននិងកំពុងអនុវត្តសិទ្ធិចម្បងមួយដែលធំដំបូងបំផុត គឺសិទ្ធិរស់រាន មានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើង ដែលយើងអាច បង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ ជាពិសេស ក្នុង ចំណោមប្រទេសសមាជិកទាំង១០ របស់សមាគម អាស៊ាន កម្ពុជាយើងជាប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេសម្រាប់អត្រាស្លាប់ និងឆ្លងតិចជាងគេ។

ស្របជាមួយគ្នានោះដែរ យើងបានជួយអន្តរាគមន៍សម្រាប់ដល់គ្រួសារកុមារក្រីក្រតាមរយៈការផ្តល់សាច់ប្រាក់ មានអត្រាខ្ពស់ជាងគេ ដោយជួយដល់កុមារបានចំនួនជាង៦០ម៉ឺននាក់។

លើសពីនេះទៅទៀត កន្លងមក យើងបានអនុវត្តនូវការងារយុទ្ធសាស្ត្រមួយចំនួនក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តសិទ្ធិកុមារអនុលោម តាមអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមាន រួមមាន លើក កម្ពស់ការអនុវត្តកិច្ចការពារកុមារលើគ្រប់វិស័យ ទាំងតាមប្រព័ន្ធអនឡាញនិងដោយផ្ទាល់ ជំរុញការចូលរួមរបស់កុមារនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនសិទ្ធិក្នុងការអភិវឌ្ឍ តាមរយៈការសិក្សាបែបឌីជីថល (E-learning)។ ហើយថ្មីៗនេះ កម្ពុជាយើងក៏បានចូលរួមជជែកពិភាក្សាដេញដោលថ្នាក់អន្តរជាតិសម្រាប់ការអនុវត្ត សិទ្ធិរបស់ក្មួយៗ ៗផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!