ខេត្តកំពង់ធំ៖ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២២
លោក ឃួន ប៊ុន ណែត តំណាងអោយ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ភួង វឌ្ឍនា នឹងលោកជំទាវ បាននាំយកបច័្ចយចំនួន ១លានរៀល មកចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ដែលមានជីវភាពខ្វះខាតរស់នៅ ភូមិត្រពាំងត្រុំ ឃុំទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំ
គ្រួសារមានទុក្ខ ប្តីឈ្មោះ ចក ស៊ន ភេទប្រុស អាយុ 71ឆ្នាំ(ប្តីសព)។
ប្រពន្ធឈ្មោះ សឹង សាវឿន ភេទ ស្រី អាយុ 54ឆ្នាំ (សព)។
ក្នុងពេលនោះដែរ លោក ឃួន ប៊ុនណែត បានពាំនាំប្រសាសន៍ ឯកឧត្ដម នឹលោកជំទាវក្នុងការសួសុខទុក្ខនឹងចូលរួមសោកស្តាយជាមួយគ្រួសារសព ផងដែរ។
ជាចុងក្រោយលោក ឃួន ប៊ុន ណែត ជំនួសមុខអោយក្រុមគ្រួសារ សពសូមគោរពរជូនពរ ឯកឧត្ដមនឹងលោកជំទាវអោយមានសុខភាពល្អ សំណាងល្អ កម្លាំងមាំមួន មានសម្រស់កាន់តែស្អាត នឹងទទួលជោគជ័យគ្រប់ភារកិច្ច ជាពិសេសទទួលនៅ ពុទ្ធិពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។