ចេញផ្សាយថ្ងៃទី៦ខែមិថុនាឆ្នាំ២០២២
បើតាប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖
«សំឡេង»នៅក្នុងស្រុកស្អាងមានទីតាំងល្បែងសុីសងជាច្រើនកន្លែង បើកអោយអ្នកចូលទៅលេងរាងរាល់ថ្ងៃ មិនដែលឃើញមានអជ្ញាធមូលដ្ឋានចុះទៅបង្រ្កាបឬធ្វើការណែនាំនោះឡើយ។
(ប្រភពបន្ត) ដូចជានៅតាមបណ្តោយមាត់ទន្លេបាសាក់តើយខាងកើត ស្ថិតនៅក្នុងឃុំស្វាយប្រទាល ឃុំត្រើយស្លានឹងឃុំតាលុន បើកលេងយ៉ាងរំភើយអត់ដែលបានឃើញសមត្ថកិច្ចពាក់ពន្ធ័ណាម្នាក់ចុះហាមឃាត់ទាល់តែសោះ។
ប្រជាពលរដ្ឋ បានដាក់ការសង់សៃថា ប្រហែលម្ចាស់បនល្បែងសុីសងសែន ព្រេនអោយទេដឹង បានជាបើកភ្លើងខៀវ អោយយ៉ាងសប្បាយបែបនេះ? ។
ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ដូចនេះប្រជាពលរដ្ឋសូមសំណូមពរនឹងជឿជាក់លើលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាងនឹងលោកឧបត្ថមសេណីទោ ឈឿន សុចិត្ត មេត្តាចាត់កម្លាំងជម្នាញអោយចុះបង្ក្រាបនូវទីតាំងបើកល្បែងសុីសង ក្នុងភូមិឃុំខាងលើនេះផងទានដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕
សូមរំលឹកផងដែរថាទីតាំងល្បែងខាងលើនេះ អង្គភាពយើងខ្ញុំធ្លាប់បានរាយការណ៍ជូនលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង តាមរយះតេឡេក្រាម លោកចូលមើលហើយតែមិនបានតបអ្វីទាំងអស់។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់ម្ចាស់ទីតាំងនឹងសមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!