ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ —
សមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ចំនួន ៦ ដែលបានបញ្ជូនតំណាងរបស់ខ្លួនចូលរួមសង្កេតការណ៍លើដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ដោយបានវាយតម្លៃថា «ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅព្រះរាជាណាចក្រកម្ពុជា ជាគំរូសម្រាប់ប្រទេសក្នុងតំបន់»។