ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ក្រសួងសុខាភិបាលក្រើន រំលឹកជាថ្មីម្តងទៀតចំពោះប្រជាពលរដ្ឋដែលដល់វេនត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញនិងដូសទី៥

ក្រសួងសុខាភិបាលក្រើន រំលឹកជាថ្មីម្តងទៀតចំពោះប្រជាពលរដ្ឋដែលដល់វេនត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញនិងដូសទី៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងសុខាភិបាល ក្រើនរំលឹកជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋដែលដល់វេនត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ និងដូស ទី៥ សូមរួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យពួក គាត់មានភាពសុំានៅក្នុងរាង កាយ កាន់តែខ្លាំងឡើងថែម ទៀត ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥នេះ គឹដើម្បីរក្សាអង់ទីគ័រការពារជំងឺកូវីដ-១៩ ឱ្យបានរឹងមាំនៅក្នុងសរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយនៅក្នុងបរិបទនៃអូមីក្រុងបានបង្ហាញថ្មីជា បន្តបន្ទាប់នេះ រឹតតែមានតម្រូវការ នៃការរក្សាឱ្យមានភាពសុំាក្នុងសរីរាង្គបុគ្គល និងសហគមន៍ឱ្យបានរឹងមាំ ដើម្បីបន្តបាននូវនិរន្តរភាព ការបើកដំណើរការប្រទេសក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរក្សាកុំឱ្យមានការរាតត្បាតធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើង វិញ។

លោកជំទាវបានបន្តថា ស្ថានភាពកូវីដ-១៩ នៅលើ សកលលោកនៅតែមានភាពផុយស្រួយ និងនៅមានការរាតត្បាត នៅឡើយទេ ប្រសិន បើយើងប្រហែស វានឹងអាចធ្វើឱ្យមានការផ្ទុះការរាតត្បាតធំឡើងវិញ ហើយមធ្យោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី ៥នាពេលនេះ ពិតជាសម ស្របទៅនឹងកាលៈទេសៈ ដែលយើងទាំងអស់គ្នាត្រូវអនុវត្តអភិក្រម ការពារប្រសើរជាងព្យាបាល គួបផ្សំនឹងវិធានការការពារខ្លួនផ្សេងទៀត ដើម្បីសុខភាពល្អទាំងអស់គ្នា ឆ្ពោះទៅរកការប្រកបការងារបានគ្រប់យ៉ាង ចម្រុងចម្រើនក្នុងក្រុមគ្រួសារ និងសង្គម ជាតិ។

វ៉ាក់សាំងគឺជួយ សង្គ្រោះអាយុជីវិតរបស់មនុស្ស បានរាប់លាននាក់រួចមកហើយ ដូច្នេះសូមកុំព្រងើយកន្តើយ ហើយខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ទាំងប្រជា ជនកម្ពុជា និងជនបរទេស ដែលរស់នៅបំពេញការងារក្នុងប្រទេសកម្ពុជា សូមអញ្ជើញទទួលយកការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ហើយចាប់ពីថ្ងៃទី៩ខែមិថុនាឆ្នាំ ២០២២ខាងមុខនេះតទៅ គឺសូមក្រុមគោលដៅដែលគ.វ.ក១៩ បានជូនព័ត៌មានរួចមកហើយនោះ សូមអញ្ជើញទៅទទួលយកនូវដូសទី៥ ដែលក្រុមគ្រូពេទ្យកំពុងតែធ្វើយុទ្ធនាការនាពេលបច្ចុប្បន្ននេះ ហើយដូសទី៥ក៏សូមអញ្ជើញទៅតាមពេល វេលាដែលគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានចេញព័ត៌មានរួចមកហើយ តាំងពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២២កន្លងទៅនេះ ដែលការចាក់ដូសទី៥ នេះ នឹងចាប់ផ្តើមចាក់ជូនពីថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២២ នេះតទៅ នៅពេលដែលដល់ វេនលោកអ្នក សូមអញ្ជើញទៅចាក់ឱ្យបានគ្រប់ៗគ្នា។

លោកជំទាវក៏បានបញ្ជាក់ផងដែរថា ការបើកដំណើរការប្រទេស ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរក្សាកុំឱ្យមានការរាតត្បាតធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើង វិញនេះ ស្របពេលដែលការ គ្រប់គ្រងការចម្លងវីរុសកូវីដ- ១៩នៅកម្ពុជា មានភាពល្អប្រសើរ ដោយមិនមានករណីឈឺ និងស្លាប់នៅក្នុងរយៈ ពេលមួយខែរួចមកហើយនេះ គឺក្រោមការដឹកនាំដ៏ប៉ិន ប្រសប់ ប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!