ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបកើនឡើងប្រមាណ ៥០ភាគរយ

កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបកើនឡើងប្រមាណ ៥០ភាគរយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២–

កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបកើនឡើងប្រមាណ ៥០ភាគរយ ច្រើនជាង ការនាំចេញទៅកាន់ទីផ្សារប្រទេសជាសមាជិកអាស៊ាន ដែលមានចំនួនជាង ២ម៉ឺន៥ពាន់តោន កើនឡើងត្រឹមតែ ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia និងជាប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងនាព្រឹកថ្ងៃទី០៨ ខែមិថុនានេះថា ការកើនឡើង នៃការនាំ ចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០២២នេះ គឺដោយសារតែ ឆ្នាំ២០២២ គឺជាឆ្នាំដែលកម្ពុជារួចពន្ធលើទំនិញ ដែលត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុប និងការសម្រួលដល់ការដឹកជញ្ជូនទំនិញមានភាពល្អប្រសើរ រួមជាមួយនឹងប្រទេសនៅប៉ែក អឺរ៉ុប បានបើកឱ្យមាននូវការជួបជុំឡើងវិញ ហើយតម្រូវការផ្នែកអាហារក៏មានការកើនឡើង ចំណែកបញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយគ្រែន ក៏ជាផ្នែកមួយធ្វើឱ្យតម្រូវការស្បៀង អាហារមានការកើនឡើងផងដែរ ។

លោកឧកញ៉ាបន្តថា បើយើងមើលទៅទីផ្សារអាស៊ានវិញ កំណើននៃការនាំចេញ មិនមានអ្វីប្រែប្រួលច្រើនទេ ដោយសារតែអាស៊ានក៏ជាប្រទេសផលិតស្រូវអង្ករដែរ ដូច្នេះការ នាំចេញអង្ករយើងទៅកាន់ប្រទេសអាស៊ាននៅមានចំនួនមិនច្រើនដូចទីផ្សារចិន និងប្រទេស នៅប៉ែកអឺរ៉ុបនោះទេ។

បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈ ក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ២៨ម៉ឺនតោន ដែលគិតជាទំហំទឹកប្រាក់ប្រមាណ ១៧៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ មានកំណើនប្រមាណ ២៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុង ឆ្នាំ២០២១ ដោយការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអឺរ៉ុប មានចំនួន ២៣ប្រទេស កើនឡើងប្រមាណ៥០ភាគរយ ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន កើនឡើង ប្រមាណ ១៧ភាគរយ និងការនាំចេញទៅកាន់គោលដៅផ្សេងៗ មានប្រមាណ ៧ភាគរយ។

គួរបញ្ជាក់ថា ប្រទេសចិននៅតែឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្កររបស់ កម្ពុជា ដោយ៥ខែមកនេះ ចិនកាន់កាប់ចំណែក ៥២ភាគរយ នៃការនាំចេញអង្ករសរុបរបស់ កម្ពុជា ហើយបន្ទាប់ពីនោះ គឺសហភាពអឺរ៉ុប ជាអ្នកទិញអង្ករកម្ពុជា លំដាប់ទី២ ហើយអាស៊ាន ក៏ជាទីផ្សារនាំចេញបន្ទាប់របស់កម្ពុជាផងដែរ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!