ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ខេត្តកំពង់ចាម ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង កូ​វីដ ១៩ ដូ​ស​ទី ៥ (​ដូ​ស​ជម្រុញ​) ជូន​ដល់​បុគ្គលិក​សុខាភិបាល​ជួរមុខ និង​គោលដៅ​អាទិភាព

ខេត្តកំពង់ចាម ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង កូ​វីដ ១៩ ដូ​ស​ទី ៥ (​ដូ​ស​ជម្រុញ​) ជូន​ដល់​បុគ្គលិក​សុខាភិបាល​ជួរមុខ និង​គោលដៅ​អាទិភាព

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ចាម៖បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង កូ​វីដ ១៩ ដូ​ស​ទី (​ដូ​ស​ជម្រុញ​) ជូន​ដល់​បុគ្គលិក​សុខាភិបាល​ជួរមុខ និង​គោលដៅ​អាទិភាព ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី សំណាក់​ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម នា​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២២ នេះ នៅ​សាលសន្និសីទ​សាលាខេត្ត​កំពង់ចាម ។

នាឱកាស​នោះដែរ គេ​សង្កេតឃើញ​វត្តមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន​ក្នុង​ខេត្ត បាន​អញ្ជើញ​មក ដើម្បី ទទួល​វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូ​វីដ ១៩ ដោយ​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ​នេះ ពី​ក្រុមគ្រូពេទ្យ​ជំនាញ ជាច្រើន​នាក់ ផងដែរ ។

សូម​ជម្រាប​ផងដែរ​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​ធ្វើការ​អំពាវនាវ ដល់​ប្រជាពលរដ្ឋ របស់ខ្លួន សូម​បន្តទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ ១៩ ដើម្បី ការពារ​ការឆ្លង​ចំពោះ​ខ្លួនឯង និង​ក្រុមគ្រួសារ ក៏ដូចជា សហគមន៍ បើទោះបីជា​ពេលនេះ មិនមាន​ការឆ្លង និង​ការស្លាប់ ខណៈពេលដែល នាបច្ចុប្បន្ន នៅ​កម្ពុជា​យើង មាន​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជា ៩៤% បាន​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ រួចហើយ ក៏ដោយ ។​បើតាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ជម្រាបជូន​ដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ​រាជការ មន្ទីរ អង្គភាព ស្ថាប័ន​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង​/​ស្រុក និង​រដ្ឋបាល​ឃុំ​/​សង្កាត់ ព្រមទាំង បុគ្គលិក​សុខាភិបាល​ជួរមុខ នៅក្នុង​ខេត្តកំពង់ចាម មេត្តា​ជ្រាបថា ៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ក្រសួងសុខាភិបាល បន្ត​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដូ​ស​ទី​៥ ដូ​ស​ជម្រុញ​បន្ថែមទៀត ដើម្បី បង្កើន​ភាពស៊ាំ នៅក្នុង​សហគមន៍ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ និង​ជាពិសេស ដើម្បី បន្តបាន​នូវ​និរន្តរ៍ភាព នៃ​ដំណើរការ​ជា​ប្រក្រតីភាព នូវ​ការរស់នៅ រួមទាំង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គមកិច្ច និង​ធានា​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន ពី​ជម្ងឺ​មហា​ប្រល័យ​កូ​វីដ ១៩ ។ អាស្រ័យ ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង ១៩ ដូ​ស​ទី ៥ ដូ​ស​ជម្រុញ​ដោយ​ឥតគិតថ្លៃ បន្ទាប់ពី​បានទទួល​ការចាក់ ដូ​ស​ទី ៤ ឬ​ដូ​ស​មូលដ្ឋាន រយៈពេល ៣​ខែ ឡើង នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មន្ទីរពេទ្យបង្អែក​ស្រុក និង​ប​ណ្ឌ​ល​សុខភាព ដែល​នៅ​ជិត​លំនៅដ្ឋាន របស់​បងប្អូន​ចាប់ពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២២ នេះ​តទៅ ។

​នោះ ក៏​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាជន​ទាំងអស់ ដែល​អញ្ជើញ​ទៅ​ទទួល​សាំង​កូ​វីដ ១៩ ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ «៣​ការពារ និង ៣​កុំ​» ជានិច្ច ។ ​ព្រម​ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏បាន​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ មាតាបិតា និង​អាណាព្យាបាល ដែលមាន​បុត្រ​ធីតា​អាយុ​ចាប់ពី ៥​ឆ្នាំ ឡើង សូម​មក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដូ​ស​មូលដ្ឋាន ឬ​ដុស​ជម្រុញ​ដោយ​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ នៅតាម​ទីតាំង​ដែល​រដ្ឋបាល​ខេត្តកំពង់ចាម បានរៀបចំ ដើម្បី បញ្ឈប់​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​សហគមន៍ ហើយ​ជាមួយគ្នា​នោះដែរ ក៏​សូម​ឲ្យ​បងប្អូន​កាន់​ភ្ជាប់​ទៅជា​មួយ នូវ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ឬ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ផ្ទាល់ខ្លួន ផងដែរ ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!