ស្រុកអង្គស្នួល÷ នាព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្ដ របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊លពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្ដ របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
«ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ដែលបានដំឡើង និងសម្ភោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ គឺពិតជាមានសារៈសំខាន់ និងបានឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យា កំណើនប្រជាពលរដ្ឋ តម្រូវការនៃការប្រើប្រាស់ផលិតផលគ្រប់មុខ សព្វបែបយ៉ាង ដែលផលិតផលខ្លះ កាកសំណល់របស់វា នឹងក្លាយទៅជាកាកសំណល់ដែលផ្ទុកទៅដោយសារធាតុគីមី វិទ្យុសកម្ម
ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស សត្វ ហេតុដូច្នេះ ឯកឧត្តមគង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឱ្យមាន ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ក្នុងការប្រមូល គ្រប់គ្រង និងធ្វើប្រព្រឹត្តិកម្មសំណល់គ្រោះថ្នាក់ ក្នុងគោលដៅកាត់បន្ថយ ឬឈានដល់ការលុបបំបាត់នូវផលប៉ះពាល់ ដូចជាការកើតជំងឺផ្សេងៗ ចំពោះមនុស្ស សត្វ និងរុក្ខជាតិ ដោយសារសំណល់គ្រោះថ្នាក់ ដែលមានសារធាតុគីមីទាំងនោះ»៕