ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្តេចតេជោស្នើមីយ៉ាន់ម៉ាពិចារណាឡើងវិញការផ្ដន្ទាទោស និងការអនុវត្តន៍ការកាត់ទោស ប្រហារជីវិត

សម្តេចតេជោស្នើមីយ៉ាន់ម៉ាពិចារណាឡើងវិញការផ្ដន្ទាទោស និងការអនុវត្តន៍ការកាត់ទោស ប្រហារជីវិត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២  បានស្នើដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា ឯកឧត្តម មីន អោងឡាំង ឱ្យពិចារណាឡើងវិញនូវការដកផែនការផ្ដន្ទាទោសកាត់ទោសប្រហារជីវិតដល់អ្នក ដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋដើម្បីរក្សាស្ថានភាពឲ្យនឹងនរនិងអាចស្វែងរកដំណោះស្រាយបាន។

ក្នុងលិខិតផ្ញើទៅកាន់ឯកឧត្តម មីន អោងឡាំង សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែល ឯកឧត្តម និងសម្តេចបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងផ្លាស់ប្តូរទស្សនៈលើបញ្ហានានាដែលចាត់ទុកថាមានសារសំខាន់សម្រាប់មីយ៉ាន់ម៉ា និងកម្ពុជា ក៏ដូចជាអាស៊ានផងដែរ។ ការសន្ទនារបស់យើងអនុញ្ញាតឱ្យយើងឈានទៅដល់ការយល់រួមគ្នាលើបញ្ហាផ្សេងៗដែលមានផល ប៉ះពាល់យ៉ាងធំធេងលើសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសរបស់យើង និងអាស៊ានទាំងមូល។

សម្តេចតេជោ បន្តថា សម្តេចមិនមានមន្ទិលទេថា ឯកឧត្តម ពិត ជា ដឹងយ៉ាងច្បាស់ថា សព្វថ្ងៃនេះ តំបន់របស់យើងគឺជាចំណុចកណ្តាល នៃយុទ្ធសាស្ត្រភូមិសាស្ត្ររបស់មហាអំណាច ខណៈពេលដែលការប្រកួតប្រជែងរវាងពួកគេកំពុងតែ កើនឡើង។ ជាមួយនឹង ការវិវឌ្ឍ បែបនេះ ចំណាប់អារម្មណ៍ ជាច្រើនកំពុង ផ្តោតទៅលើការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ាន និងទៅលើ ភាពជឿជាក់ និងប្រសិទ្ធភាពរបស់អាស៊ាន ក្នុងនាមជាគ្រួសារតំបន់ដែលយកប្រជាជនជាស្នូល។ ការវិវឌ្ឍ ក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ និងត្រូវបានគេតាមដានសង្កេតដោយមនុស្សជុំវិញពិភពលោក។

សម្តេចតេជោបានបន្តទៀតថា ការផ្តន្ទាទោស និងផែនការ ប្រហារជីវិតលើបុគ្គលមួយចំនួនដែល ប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបាន អនុវត្ត ប្រាកដជានឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញ សហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន ស្របតាមកិច្ចព្រមព្រៀងជា ឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។

អាស្រ័យហេតុនេះ ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបាន នូវសន្តិភាព និងការផ្សះផ្សាជាតិ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ ឯកឧត្តម និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋឱ្យពិចារណាឡើងវិញនូវការផ្តន្ទាទោសនេះ និងចៀសវាង ការអនុវត្តន៍ការកាត់ទោសប្រហារជីវិតដល់ អ្នកដែល ប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាល រដ្ឋ ទាំងនោះ។

សម្តេចតេជោសង្ឃឹមយ៉ាងមុត មាំថា ឯកឧត្តម នឹងពិចារណាដោយយោគយល់ ចំពោះការអំពាវនាវរបស់សម្តេចទៅលើ ករណីនេះ។

បន្ថែមពីនោះទៀតឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ាក្នុងដំណើរការកសាងសហគមន៍អាស៊ាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!