ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រមុខរាជរដ្ឋាភិបាលប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីរាជការ សម្រាប់គ្រូបង្រៀននិងគ្រូពេទ្យយ៉ាងទាបបំផុតឱ្យកើនដល់១លាន ៥សែនរៀល

ប្រមុខរាជរដ្ឋាភិបាលប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីរាជការ សម្រាប់គ្រូបង្រៀននិងគ្រូពេទ្យយ៉ាងទាបបំផុតឱ្យកើនដល់១លាន ៥សែនរៀល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២-

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា នៅឆ្នាំ២០២២ នេះ នឹងមាន ការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការក្នុងនោះ សម្រាប់គ្រូបង្រៀន និងគ្រូពេទ្យយ៉ាងទាបបំផុតឱ្យកើនដល់១លាន៥សែនរៀល ដោយមិនជាប់ពន្ធថែមទៀត។

ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាព្រឹកថ្ងៃទី ១៣ខែមិថុនាឆ្នាំ២០២២នៅ សាលាសន្និសីទជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់សារាចរណែ នាំរៀបចំថវិកាឆ្នាំ២០២២ គ្រោងនឹងដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការដោយឆ្នាំ២០២០ និង២០២១ ដែលមិនបានឡើង។ សម្រាប់ឆ្នាំ២០២២នេះយើងនឹងរៀបចំដំឡើងជូនមន្ត្រីរាជការ ប៉ុន្តែមិនគិតជាភាគរយទេ។

សម្តេចតេជោបានលើកឡើងថា «សូមនិយាយទុកឱ្យហើយ. ..មានរបៀបឡើងរបស់វាបានសេចក្តីថាអ្នកដែល មានប្រាក់ខែតិចឡើងបានច្រើនជាង អ្នកដែលមានប្រាក់ខែខ្ពស់ឡើង តិចជាង។ គ្រាន់តែប្រាប់ថាយ៉ាងណាក៏ឡើងដែរ គឺគ្រូ បង្រៀននិងគ្រូពេទ្យទាបបំផុតយ៉ាង ណាឱ្យបាន១លាន៥សែន រៀល។ ដែលកន្លងមកគ្រូបង្រៀន និងគ្រូពេទ្យកន្លង បាន១លាន ៣សែនរៀល»។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានលើកឡើងទៀតថា ក្រៅពីគ្រូបង្រៀន និងគ្រូពេទ្យមន្ត្រីរាជការផ្សេង ទៀតដែលកន្លងមកមានប្រាក់ខែ ១លាន ២សែនរៀល នឹងដំឡើង១លាន៤សែនរៀល។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងថា សម្តេចក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថានៅពេលតម្លៃប្រាក់ខែគឺត្រូវគិតពីពិដាននៃមន្ត្រីដែលជាប់ពន្ធផងដែរ។

សម្តេចតេជោបានលើកជាឧទារហណ៍ថា បើគាត់ឡើងប្រាក់បៀវត្សរ៍ទាបបំផុត១លាន៥សែនរៀល អីចឹងដាក់អ្នកដែលជាប់ពន្ធថាអ្នកដែលមានប្រាក់បៀវត្សរ៍ក្រោម១លាន៥សែន ១រៀលមិនជាប់ពន្ធ បើឡើងពី១រៀលទៅគឺជាប់ពន្ធ។ សម្តេចតេជោបានអះអាងថា ការធ្វើបែបនេះដើម្បីចៀសវាងអ្នកដែលមានប្រាក់ខែទាបជាងគេជាប់ពន្ធ។ អ្នកដែលមានប្រាក់ខែខ្ពស់គឺជាប់ពន្ធ ។

សម្តេចតេជោគូសបញ្ជាក់ថា «អីចឹងយើងគិតបែបនេះគឺគិតទាំងវិស័យរដ្ឋ និងវិស័យឯកជន យើងអាចធ្វើទៅបាន អាឡូវវយើងធ្វើបានធ្វើការបន្ធូរបន្ថយលើវិស័យ ជាច្រើនបន្ទាប់ពីជំងឺកូវីដថយ»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!