គណៈកម្មការសុខភាពជាតិចិនបាននិយាយកាលពីថ្ងៃចន្ទថា ចិនដីគោកបានរាយការណ៍ថាមានករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺកូវីដ-១៩ ចំនួន ៦៩នាក់ ដោយក្នុងនោះមាន ២៩នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង ២៧នាក់នៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង និង ១១នាក់នៅទីក្រុងសៀងហៃ។
ករណីឆ្លងក្នុងស្រុកដែលមានរោគសញ្ញាសរុបចំនួន ៧៤នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណថ្មីនៅក្នុងតំបន់កម្រិតខេត្តចំនួន១០ ដោយក្នុងនោះមាន ២៦នាក់នៅសៀងហៃ ២២នាក់នៅប៉េកាំង និង ១៣នាក់នៅម៉ុងហ្គោលីខាងក្នុង។
បន្ទាប់ពីករណីជាសះស្បើយនៃអ្នកជំងឺកូវីដ-១៩ ចំនួន ៦៦នាក់ ដែលបានចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យនោះ មានករណីដែលត្រូវបានបញ្ជាក់ចំនួន ៨៨៦នាក់កំពុងទទួលការព្យាបាលនៅទូទាំងចិនដីគោក។
កាលពីថ្ងៃអាទិត្យ គេមិនឃើញមានករណីស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ទេ ដោយចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបនៅចិនដីគោកមានចំនួន ៥ ២២៦នាក់៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)