ខេត្តកំពង់ធំ៖ស្រុកសន្ទុក ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២២
ព្រឹកនេះដែល លោក ឃួន ប៊ុន ណែត តតំណាងអោយ អតីតសិស្សវិទ្យាល័យតាំងក្រសាំង Kampong Thom បាននាំយកថវិកាចំនួន ១០០$ មកជូនក្មួយប្រុស ឡុង ម៉េងលាភ មានជំងឺទឹកដក់ក្នុងខួរក្បាល រស់នៅភូមិ ចំបក់ ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ
ថវិកានេះជូនក្មួយពេលធេី្វដំណេីរទៅព្យាបាលនៅមន្ទីពេទ្យ
គន្ធបុប្ជាសៀមរាប គ្រាន់ដោះស្រាយម្ហូបអាហារ
ជាចុងក្រោយលោក ឃួន ប៊ុន ណែត ជំនួសមុខអោយក្រុមគ្រួសារ សូមជូនពរម្ចាស់ទានទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ អាយុ វណ្ណៈ សុខៈពលៈ
និងសម្បត្តិ3គឺ
សម្បតិ្តមនុស្ស សម្បត្តិទេវតា សម្បត្តិព្រះនិព្វានកុំបីឃ្លៀងឃ្លាតឡើយ
ជៀសផុតពីកូវីដ19 ក្នុងក្រុមគ្រួសារ សុខសប្បាយ។
ដោយក្តីគោរពពីរខ្ញុំ ឃួន ប៊ុន ណែត