ចេញផ្សាយថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២
បើតាប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖
«សំឡេង»នៅក្នុងស្រុកស្អាងមានទីតាំងល្បែងសុីសងជាច្រើនកន្លែង បើកអោយអ្នកចូលទៅលេងរាងរាល់ថ្ងៃ មិនដែលឃើញមានអជ្ញាធមូលដ្ឋានចុះទៅបង្រ្កាបឬធ្វើការណែនាំនោះឡើយ។
(ប្រភពបន្ត)ជាក់ស្ដែង ដូចជានៅតាមបណ្តោយមាត់ទន្លេបាសាក់ត្រើយខាងកើតមានដូចជា
១.ឃុំស្វាយប្រទាល
២.ឃុំត្រើយស្លា
៣.ឃុំតាលុន ឃុំទាំងបីនេះពោរពេញទៅដោយល្បែងអនឡាញ និងនៅត្រើយខាងលិច
១.ឃុំព្រែកគយ នៅជិតរបង វត្តធនមន្ត
២.ឃុំទឹកវិល ខាងជើងស្ពានលេខ ១៨ ផ្លូវជាតិលេខ ២១ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ដូចនេះប្រជាពលរដ្ឋសូមសំណូមពរនឹងជឿជាក់លើលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាងនឹងលោកឧបត្ថមសេណីទោ ឈឿន សុចិត្ត ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងជម្នាញអោយចុះបង្ក្រាបនូវទីតាំងបើកល្បែងសុីសង ក្នុងភូមិឃុំខាងលើនេះផងទានដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕
សូមរំលឹកផងដែរថាទីតាំងល្បែងខាងលើនេះ អង្គភាពយើងខ្ញុំធ្លាប់បានរាយការណ៍ជូនលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង តាមរយះតេឡេក្រាម លោកចូលមើលហើយតែមិនបានតបអ្វីទាំងអស់។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់ម្ចាស់ទីតាំងនឹងសមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!