បើតាមប្រភពពីប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកថា៖
នៅក្នុងស្រុកស្អាងពេលនេះទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញ ជ្រកក្រោស្លាកឆ្នោតឡូតូកំពុងពេញនិយម ដោយគ្មានអជ្ញាធរមានសមត្ថកិច្ចចុះបង្រាប់ឡើយ។
ប្រភពបន្តថា៖
បើយើងក្រលេកមើលក្នុងឃុំមួយចំណែកតូចនៃស្រុកស្អាងឃើញថាមានទីតាំងជាច្រើនកន្លែង ជាក់ស្ដែង ដូចជានៅតាមបណ្តោយមាត់ទន្លេបាសាក់ត្រើយខាងកើតមានដូចជា
១.ឃុំស្វាយប្រទាល
២.ឃុំត្រើយស្លា
៣.ឃុំតាលុន ឃុំទាំងបីនេះពោរពេញទៅដោយល្បែងអនឡាញ និងនៅត្រើយខាងលិច
១.ឃុំព្រែកគយ នៅជិតរបង វត្តធនមន្ត
២.ឃុំទឹកវិល ខាងជើងស្ពានលេខ ១៨ ផ្លូវជាតិលេខ ២១ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រជាពលរដ្ឋលោកឆ្ងល់ថាហេតុអ្វីបានជាល្បែងសុីសងជាច្រើបែបនេះហើយម្តេចមិនឃើញសមត្ថកិច្ចក្នុងមូលដ្ឋានចុះបង្រាប់ អោយស្របតាមអនុសាសន៍រាជរដ្ឋាភិបាលបានដាក់ចុះភូមិឃុំសង្កាត់មានសុវត្តភាពទាំង៧ចំនុនបែបនេះ តែត្រូវ សំងំស្ងៀមបណ្តើតបណ្តោយអោយទីតាំងទាំងនេះបើកលេងយ៉ាងសប្បាយទៅវិញ។
ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ដូចនេះប្រជាពលរដ្ឋសូមសំណូមពរនឹងជឿជាក់លើលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាងនឹងលោកឧបត្ថមសេណីទោ ឈឿន សុចិត្ត ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងជម្នាញអោយចុះបង្ក្រាបនូវទីតាំងបើកល្បែងសុីសង ក្នុងភូមិឃុំខាងលើនេះផងទានដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕
សូមរំលឹកផងដែរថាទីតាំងល្បែងខាងលើនេះ អង្គភាពយើងខ្ញុំធ្លាប់បានរាយការណ៍ជូនលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង តាមរយះតេឡេក្រាម លោកចូលមើលហើយតែមិនបានតបអ្វីទាំងអស់។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់ម្ចាស់ទីតាំងនឹងសមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!