ថ្ងៃទីសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២
ខ្ញុំបាទគ្រង រដ្ឋា ចាងហ្វាង អង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឋន៍ ញូស៍ ព្រមទាំងសមាជិកសមាជិកាក្នុងអង្គភាពទាំងអស់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសោតទស្សន៍ ដែលមានទុក្ខក្រៀមក្រំ ដោយអ្នកម្តាយរបស់ ឯកឧត្ដម បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៧.៤០នាទីព្រឹក ក្នុងជន្មាយុ៧៨ឆ្នាំដោយជរាពាត។
យើងខ្ញុំទាំងអស់គ្នាសូមដែលជាចាងហ្វាងនិងសមាជិកសមាជិកាសូមចូលរួមរំលែកទុក្ខ ដ៏ក្រៀក្រំជាមួយក្រុមគ្រួសារ ឯកឧត្ដមនឹងសូមគោរពជូនពរដល់ វិញ្ញាណខន្ធលោកទៅកាន់ សុកតិភព ដែលជាទីបរមណ៍សុខផងចុះ។
ទីបញ្ចប់ក៍សូមជូមពរជ័យសេរីសួស្តីដល់ ឯកឧត្ដមនិងក្រុមគ្រួសារ ទទួលបាននៅសេចក្តីសុខសុភមង្គល ជៀសផុតពីជំងឺទាំងឡាយ ទាំងពួងជាងនេះទៀតទទួលបាន នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។