ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ម៉ាឡេស៊ីរំពឹងសម្រាប់កំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅក្នុងត្រីមាសបន្ទាប់ៗ

ម៉ាឡេស៊ីរំពឹងសម្រាប់កំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅក្នុងត្រីមាសបន្ទាប់ៗ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនៅក្នុងត្រីមាសទី២ និងទី៣ នៃឆ្នាំនេះ ដែលជំរុញដោយកិច្ចខិតខំប្រឹងប្រែងបន្តរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការទាក់ទាញការវិនិយោគពីបរទេស ក៏ដូចជាភាពជោគជ័យនៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី លោក Datuk Seri Mohamed Azmin Ali ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កំណើនសេដ្ឋកិច្ច ៥ភាគរយដែលបានកត់ត្រានៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ គឺជាសញ្ញាបង្ហាញថា ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងបន្តមានភាពប្រសើរឡើង។

លោកបាននិយាយថា នេះជាការអរគុណចំពោះគោលនយោបាយ និងកម្មវិធីដែលផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Tan Sri Muhyiddin Yassin ដើម្បីពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសនេះ ដោយឥឡូវនេះមានជាង ៩៨,៥ភាគរយនៃចំនួនប្រជាជនពេញវ័យរបស់ប្រទេសម៉ាឡេស៊ីបានទទួលការចាក់វ៉ាក់សាំងដែលអនុញ្ញាតឱ្យប្រទេសនេះបើកព្រំដែនរបស់ខ្លួនឡើងវិញ។

លោកបាននិយាយថា ហេតុដូច្នេះហើយ ដោយសារតម្រូវការខាងក្រៅមានការកើនឡើង ដូច្នេះបណ្តាក្រុមហ៊ុនក្នុងស្រុករួមទាំងសហគ្រាសធុនតូច និងមធ្យម ចាំបាច់ត្រូវបង្កើនផលិតភាពរបស់ខ្លួនដើម្បីបំពេញតម្រូវការខាងក្រៅ។

លោកបាននិយាយបន្ថែមថា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ រួមជាមួយនឹងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី និងសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មខាងក្រៅម៉ាឡេស៊ី នឹងបន្តខិតខំទាក់ទាញការវិនិយោគដែលនឹងបង្កើតឱកាសការងារប្រកបដោយគុណភាពសម្រាប់ប្រជាជនម៉ាឡេស៊ី។

លោក Mohamed Azmin បាននិយាយថា រដ្ឋាភិបាលរបស់លោកក៏នឹងបន្តធានាថា អ្នកវិនិយោគនៅតែមានទំនុកចិត្តទៅលើបរិយាកាសធុរកិច្ច និងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសនេះ។ លោកបាននិយាយបន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីកំពុងដើរលើផ្លូវត្រឹមត្រូវក្នុងការងើបឡើងវិញពីផលវិបាកនៃជំងឺរាតត្បាតកូវីដ-១៩ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ីត្រូវការពេលវេលាខ្លះដើម្បីធានាថា កម្មវិធីស្តារឡើងវិញទាំងអស់ដំណើរការដោយរលូន៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!