ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កិច្ចប្រជុំពិភាក្សាគាំទ្របច្ចេកទេស និងជំរុញការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម នៃគម្រោងសមាហរណកម្មគណនេយ្យភាពសង្គម ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

កិច្ចប្រជុំពិភាក្សាគាំទ្របច្ចេកទេស និងជំរុញការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម នៃគម្រោងសមាហរណកម្មគណនេយ្យភាពសង្គម ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ខេត្តកណ្តាល គឺជាខេត្តគោលដៅមួយស្ថិតនៅក្នុងចំណោមរាជធានី-ខេត្តគោលដៅទាំង២៥ ក្នុងការអនុវត្តកម្មវិធីគណនេយ្យភាពសង្គម ដំណាក់កាលទី២ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣) និងមានតំបន់គោលដៅរបស់កម្មវិធីនៅក្រុង/ស្រុក ចំនួន០៨ រួមមាន៖ ស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល ស្រុកលើកដែក ស្រុកមុខកំពូល ស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកស្អាង និងក្រុងតាខ្មៅ។

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ដូច្នេះនៅក្នុង កិច្ចប្រជុំពិភាក្សាគាំទ្របច្ចេកទេស និងជំរុញការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម នៃគម្រោងសមាហរណកម្មគណនេយ្យភាពសង្គម ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការសម្របសម្រួលពីក្រុមការងារថ្នាក់ជាតិ នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក លោកស្រី ក្រុមការងារគណនេយ្យភាពសង្គម បណ្ដាទីចាត់កាចំណុះសាលាខេត្ត មន្ទីរជំនាញ និងអភិបាលរងស្រុកពាក់ព័ន្ធ។

លោកជំទាវបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងឆន្ទៈនយោបាយ និងចក្ខុវិស័យរយៈពេលវែង ចំពោះការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធ្វើ ឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ផ្តោតទៅលើការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដោយរាប់បញ្ចូល ទាំងស្ត្រី កុមារ ជនងាយរងគ្រោះ និងជនមានពិការភាពជាដើម ហើយ គ.ជ.អ.ប ត្រូវបានបង្កើតឡើង និងជាសេនាធិការក្នុងការសម្របសម្រួលបំពេញបេសកកម្មខាងលើនេះ។

លោកជំទាវ បានបន្តទៀតថា ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ គឺបានធ្វើឡើងជាបន្តបន្ទាប់ ដោយក្នុងពេលថ្មីៗនេះដែរ រដ្ឋបាលខេត្តកណ្តាល ក៏ដូចជារដ្ឋបាលក្រុង/ស្រុក ទទួលបាននូវការប្រគល់មុខងារ និងការផ្ទេរមុខងារ ធនធាន រួមនឹងការកែសម្រួលរចនាសម្ពន័្ធគ្រប់គ្រង ជាពិសេសគឺ ថ្នាក់ក្រុង/ស្រុកតែម្ដង ហើយបច្ចុប្បន្ននេះ កំពុងតែបន្តការអនុវត្តនូវកម្មវិធីជាតិ គ.ជ.អ.ប ដំណាក់កាលទី២ (២០២១-២០៣០) បន្តទៀតផងដែរ។

លោកជំទាវ បានបន្ថែមថា សម្រាប់ការគ្រប់គ្រងនៅថ្នាក់រដ្ឋបាលឃុំ សង្កាត់វិញ គឺសង្កេតឃើញថា ថ្នាក់ជាតិ បាននឹងកំពុង ជម្រុញឱ្យមានការអនុវត្តធ្វើឱ្យប្រសើរឡើង ទាំងការផ្តល់សេវាដល់ប្រជាពលរដ្ឋនៅថ្នាក់រដ្ឋបាលឃុំ/សង្កាត់ នៅតាមមណ្ឌលសុខភាព សាលារៀន ជាដើម គឺធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរជាងមុន និងមានការពេញចិត្ត លើការប្រើប្រាស់ទទួលនូវសេវាច្រើនជាងមុន ពីប្រជាពលរដ្ឋនៅកម្រិតមូលដ្ឋាន និងការកាត់បន្ថយនូវគម្លាត រវាងប្រជាពលរដ្ឋ និងអ្នកផ្គត់ផ្គង់សេវា។

សូមបញ្ជាក់ថា ក្រុមការងារគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប ចុះគាំទ្របច្ចេកទេស និងជំរុញការអនុវត្តសកម្មភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង ដើម្បីធ្វើការត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងជំរុញការអនុវត្តសកម្មភាព ពិនិត្យមើលការរៀបចំរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំផែនការអនុវត្តបន្ត ដើម្បីធានាឱ្យការអនុវត្តសកម្មភាពស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២ និងសម្រេចឱ្យបានក្របខ័ណ្ឌលទ្ធផលរបស់គម្រោង។

ការគាំទ្របច្ចេកទេស និងជំរុញការអនុវត្តសកម្មភាពនេះ គ្រោងនឹងប្រព្រឹត្តទៅដោយបែងចែងជា០២វគ្គគឺ៖ វគ្គទី១៖ ថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកណ្តាល ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ និងវគ្គទី២៖ ថ្ងៃទី០៥-០៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្ត ស្វាយរៀង។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!