ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សិក្ខាសាលាថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ សម្រាប់គ្រប់គ្រង និងបង្ការភាពពិការភ្នែក២០២១-២០៣០

សិក្ខាសាលាថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ សម្រាប់គ្រប់គ្រង និងបង្ការភាពពិការភ្នែក២០២១-២០៣០

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២

មន្ទីរសុខាភិបាលខេត្តកណ្តាលបានរៀបចំសិក្ខាសាលាថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ សម្រាប់គ្រប់គ្រង និងបង្ការភាពពិការភ្នែក២០២១-២០៣០ក្រោមអធិបតីឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល សិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយដល់គ្រប់មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់រួមមានមន្ទីរពេទ្យបង្អែកខេត្ត ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ក្នុងគោលបំណងផ្តល់ដល់មូលដ្ឋានសុខាភិបាលទាំងនោះ នូវឧបករណ៍គ្រប់ជ្រុងជ្រោយក្នុងការផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសុខភាពភ្នែក និងសម្របសម្រួលការរៀបចំផែនការការអនុវត្តកម្មវិធីសុខភាពភ្នែកប្រកបដោយគុណភាព ប្រសិទ្ឌភាព និងនិរន្តភាព ដោយមានកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ អង្គការជាដៃគូរ និងរួមទាំងសហគមន៍ផងដែរ។

ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ដើម្បីសម្រេចជោគជ័យក្នុងកិច្ចអភិវឌ្ឍន៏វិស័យសុខាភិបាល ស្របទៅតាមចក្ខុវិស័យទូលំទូលាយ និងយូរអង្វែងរបស់ក្រសួងសុខាភិបាល ឯកឧត្តមបានស្នើដល់មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត យើងទាំងអស់គ្នាត្រូវបន្តការខិតខំប្រឹងប្រែងទាំងបច្ចេកទេស ជំនាញវិជ្ជាជីវៈចូលរួមលើកស្ទួយការងារសង្គមក្នុងវិស័យសុខាភិបាល ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង និងគុណភាពវិស័យសុខាភិបាលក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ “ការព្យាបាលប្រកបដោយ គុណភាព ប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព” ដែលជាគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលបន្តទៀត ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរឡើង ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានអំពាវនាវដល់គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិទាំងអស់ សូមបន្តជួយគាំទ្រដល់ការអនុវត្តន៏សកម្មភាពផ្តល់សេវាសុខភាពរបស់មន្ត្រីសុខាភិបាលនៅខេត្តកណ្តាលជាបន្តទៀត ដើម្បីមានលទ្ឋភាពបំពេញភារៈកិច្ចក្នុងមុខវិជ្ជាជីវៈឱ្យកាន់តែទទួលបានជោគជ័យទ្វេរឡើងបន្ថែមទៀត ពិសេសក្នុងសកម្មភាពអនុវត្តកាត់បន្ថយភាពពិការភ្នែកដែលអាចជៀសវាងបាននៅខេត្តកណ្តាល ។

ឯកឧត្តមបានវាយតំលៃខ្ពស់ចំពោះលទ្ឋផលស្នាដៃការងាររបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងការផ្តល់សេវាសុខាភិបាលកន្លងមក គឺពិតជាកើតឡើងពីការខិតខំប្រឹងប្រែងពុះពាររាល់ការលំបាកក្នុងការបំពេញ ភារៈកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋយើង ពិសេសក្នុងសកម្មភាពប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាល និងការព្យាបាលជំងឺកូវីដ-១៩ លោកគ្រូ អ្នកគ្រូពេទ្យ គឺជាមន្ត្រីអាវសជួរមុខដ៏មុតស្រួចរហូតទទួលបានជោគជ័យគួរជាទីមោទនៈ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយ ឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានពីក្រសួងសុខាភិបាលកម្មវិធីជាតិសុខភាពភ្នែក ដៃគូអភិ   វឌ្ឈន៏ អង្គការក្រៅរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័ន និងវិស័យពាក់ពន្ធ័នានា ក្នុងសកម្មភាពសុខាភិបាលនៅខេត្តកណ្តាល។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!