ខេត្តកណ្ដាល៖ នារសៀលថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានសាខកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការីបានជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៣ គ្រួសារ ក្នុងភូមិចំនួន ៣ នៃឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
នាឱកាសនោះដែរ ខ្ញុំបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ទាំង០៣ ភូមិ មានចំនួន ៨៣ គ្រួសារ ដោយក្នុងមួយគ្រួសារដែលរងគ្រោះទាំងស្រុង ទទួលបានថវិកា ៤០០០០០៛ គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ទទួលបានថវិកា ២០០០០០៛ គ្រួសាររងគ្រោះដោយ អន្លើ ទទួលបានថវិកា ១០០០០០៛ អ្នករងរបួស ធ្ងន់ ០១ នាក់ ទទួលបានថវិកា ២០០០០០៛ អ្នករងរបូសស្រាល ០២ នាក់ ទទួលបានថវិកា ២០០០០០៛ និងជារួមទទួលបាននូវអង្ករ ២០៧៥ គីឡូក្រាម មី ៨៣ កេស ត្រីខ ៨៣ កំប៉ុង ទឹកសុទ្ធដបធំ ៨៣ លីត្រ ទឹកស៉ីអ៉ីវ ៨៣ យួរ ទឹកត្រី ៨៣ យួរ ម៉ាស់ ៨៣ ប្រអប់ ជែលលាងដៃ ៨៣ ដប និងប៉ារ៉ាតង់១២បន្ទះជូន គ្រួសារដែលរងគ្រោះទាំងស្រុង ១២ ។
ទីណាមានទុក្ខ ទីនោះមានសម្ដេចទាំងទ្វេរ!
ទីណាមានទុក្ខទីនោះ ទីនោះមានកាកបាទក្រហមកម្ពុជា!
សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ សម្ដេចទាំងទ្វេរ៕