ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវប្រវែង ១០៨០ ម៉ែត្រ ឆ្លងកាត់០៣ភូមិ រួមមាន ភូមិដើមឫស្ស ភូមិ សាម៉រ និងភូមិសាទែន ឃុំដើមឫស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ការសាងសង់ផ្លូវនេះ ត្រូវបានទទួលការសាងសង់ដោយក្រុមហ៊ុន ភ្នំពេញ អេស អ៉ីហ្សិត២.ឯ.ក ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ គមនាគមន៍ ជាបណ្ដាញសរសៃឈាម និងជាចលករមួយដ៏សំខាន់ សម្រាប់បម្រើឱ្យដំណើរ ការប្រកបអាជីវកម្ម និងមុខរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មានផ្លូវ មានក្ដីសង្ឃឹម មានការរីកចម្រើន និងកិច្ចអភិវឌ្ឍ រួមទាំងកាត់បន្ថយនូវការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។