ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

រដ្ឋមន្ដ្រីការពារជាតិជប៉ុន គាំទ្រចំពោះការដឹកនាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះ ស្រាយនៅមីយ៉ាន់ម៉ា

រដ្ឋមន្ដ្រីការពារជាតិជប៉ុន គាំទ្រចំពោះការដឹកនាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះ ស្រាយនៅមីយ៉ាន់ម៉ា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋមន្ដ្រីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះការដឹកនាំរបស់កម្ពុជា ក្នុងការ ស្វែងរកដំណោះស្រាយ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា ។ ការបង្ហាញការគាំទ្របែបនេះ ក្នុងគ្រាដែលសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន ចូលជួបនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ នេះ។

នៅក្នុងជំនួប ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) បានជម្រាបជូនសម្ដេចតេជោថា វត្តមានរបស់ឯកឧត្តម នៅកម្ពុជានាពេលនេះ គឺដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប ៣០ឆ្នាំ នៃការបញ្ជូនកងរក្សាសន្តិភាពនៅកម្ពុជា ។
ឯកឧត្តម បានបន្តថា ថ្ងៃទី ២១ ខែមិថុនា ឯកឧត្តម បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។ជាមួយគ្នានេះឯកឧត្តម គីស៊ី ណូប៊ុអូ ក៏បានអរគុណចំពោះការទទួល ឯកឧត្តម ដោយភាពកក់ក្តៅ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា

ទី១. ឯកឧត្តម មានសេចក្តីរីករាយ ជាមួយនឹងការផ្លាស់ ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំក្រសួងការពារជាតិកន្លងមក ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ កាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅ ។

ទី២. បានជួបពិភាក្សាជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ដោយបានផ្លាស់ប្ដូរទស្សនៈ អំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងលើពិភព លោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផងដែរ ។

ទី៣. សូមគោរពវាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាពិសេស ការជំរុញការអនុវត្តតាមគោលការណ៍ឯកច្ឆ័ន ៥ចំណុចនោះ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយនឹង ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ឱ្យកាន់តែស៊ីជម្រៅ និងបើក ទូលាយ ជាពិសេស តាមរយៈការផ្លាស់ប្ដូរទស្សនៈ លើការ វាយតម្លៃស្ថានភាពតំបន់ និងពិភពលោក ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រចំពោះកិច្ចសហប្រតិ បត្តិការ ដែលមានស្រាប់ និងសូមឱ្យបន្តជំរុញផែនការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែសកម្មថែមទៀត។ ដូចជាការផ្លាស់ប្តូរទស្សនកិច្ច នាយទាហានវ័យក្មេង នាយទាហានថ្នាក់ ដឹកនាំជាន់ខ្ពស់ បណ្ដុះ បណ្ដាលលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះ ផ្នែកគ្រោះមហន្ត រាយ ផ្តល់វគ្គសិក្សានាយ ទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!