ភ្នំពេញ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២
រសៀលនេះដែរ លោក ឃួន ប៊ុន ណែត តំណាងអោយ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ភួង វឌ្ឍនា នឹងលោកជំទាវ ព្រមទាំងសប្បុរសជន បាននាំបច្ច័យមកចូលរួមរំលែកទុកសពប្អូនប្រុស សំ សារ៉ាត អាយុ ២០ឆ្នាំ ធ្លាក់ពីលេីអាគារស្លាប់ យ៉ាងអនោចអធម៌ ដែលគ្រួសារសព រស់នៅភូមិ ៥ សង្កាត់ ផ្សារដើមថ្កូវ ជិតលូទឹកស្អុយ បឹងត្របែក ភ្នំពេញ។
លោក ឃួន ប៊ុន ណែតបាននាំបច្ច័យចំនួន ( ១លានរៀល )ជូនដល់ដៃ
ឪពុកសពឈ្មោះ សំ ហេង
ម្ដាយឈ្មោះ សៅ ធី
សពឈ្មោះ សំ សារ៉ាត់ អាយុ ២០ឆ្នាំ។
ជាចុងក្រោយ លោក ឃួន ប៊ុន ណែតសូមគោរពជូនពរម្ចាស់ទានទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ…
អាយុ…
វណ្ណៈ…
សុខៈ…
ពលៈ…
និងសម្បត្តិ3គឺ…សម្បតិ្តមនុស្ស…សម្បត្តិទេវតា…សម្បត្តិព្រះនិព្វាន…កុំបីឃ្លៀងឃ្លាតឡើយ….សាធុៗៗ….
ជៀសផុតពីកូវីដ19 ក្នុងក្រុមគ្រួសារ សុខសប្បាយ។
ដោយក្តីគោរពពីរខ្ញុំ ឃួន ប៊ុន ណែត។