យោងតាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ បង្ហាញថា គណបក្សនយោបាយចំនួន៩ ក្នុង ចំណោមគណបក្សនយោ បាយចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បន្ទាប់ពីប្រជាពរដ្ឋចេញទៅបោះឆ្នោតសរុបចំនួន ៧.៣៩៤.៤២៧នាក់ ស្មើនឹង៨០,៣២ភាគរយ។
លទ្ធផលផ្លូវការដែលចេញ ផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅថ្ងៃទី២៤ ខែ មិថុនានេះ បញ្ជាក់ថា បញ្ជីបេក្ខជននៃគណបក្សប្រជាជនកម្ពុជា ទទួលបាន៩.៣៧៦ អាសនៈ, បញ្ជីបេក្ខជននៃគណបក្ស ភ្លើងទៀនទទួលបាន២.១៩៨ អាសនៈ, បញ្ជីបេក្ខជននៃគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៩អាសនៈ, បញ្ជីបេក្ខជននៃគណបក្សខ្មែររួបរួមជាតិ ទទួលបាន១៣ អាសនៈ, បញ្ជីបេក្ខជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបាន៦ អាសនៈ, បញ្ជីបេក្ខជននៃគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន៥អាសនៈ, បញ្ជីបេក្ខជននៃគណបក្សយុវជនកម្ពុជា ទទួលបាន៣អាសនៈ, បញ្ជីបេក្ខជននៃគណបក្សកម្ពុជានិយម ទទួលបាន១ អាសនៈ, បញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន១ អាសនៈ។
គ.ជ.ប សម្រេចឱ្យអង្គភាពជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះជាសាធារណៈ នៅថ្ងៃអាទិត្យ ទី ២៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហ ទំព័រ និងតាមប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានសង្គមរបស់គ.ជ.ប។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នេះ មានគណបក្សនយោ បាយចំនួន១៧ ចូលរួមប្រកួតយកកៅអី តាមរយៈការបោះ ឆ្នោតពីប្រជាពលរដ្ឋនៅឃុំ- សង្កាត់ទាំង១.៦៥២នៅទូទាំងប្រទេស សរុប ១១.៦២២កៅអី៕