រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងក្រើនរម្លឹកដល់មន្ត្រីមន្ទីរព័ត៌ មានខេត្តបន្ទាយមានជ័យ ឱ្យបន្តពង្រឹងរួមសាមគ្គីសហការគ្នាបំពេញការងារ ដើម្បីជំរុញ ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែបានល្អថែមទៀត។
ការថ្លែងក្រើនរម្លឹកយ៉ាងដូច្នេះ ក្នុងឱកាសឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រួមនឹងប្រតិភូអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងត្រួតពិនិត្យការងារប្រព័ន្ធ ផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នូវបានថ្លែងកោតសរសើរដល់មន្ត្រីរាជការ នៃមន្ទីរ ព័ត៌មានខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារទៅតាម តួនាទីជំនាញដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួង និងអាជ្ញាធរខេត្ត បានប្រគល់ឱ្យក្នុងការបម្រើ ផលប្រយោជន៍សង្គមជាតិ និងបម្រើប្រជាពលរដ្ឋជាសំខាន់នោះ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការងារព័ត៌មានជាការងាររួមពិតជាមានសារៈ សំខាន់ ដូច្នេះមន្ត្រីព័ត៌មានទាំងអស់គប្បីត្រូវបង្កើនការយល់ដឹងថែមទៀត ក្នុងការសរសេរផ្សព្វ ផ្សាយព័ត៌មានប្រកបដោយភាពត្រឹមត្រូវពិតប្រាកដច្បាស់លាស់។
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញណែនាំដល់ប្រព័ន្ធផ្សព្វ ផ្សាយបន្តចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត លុបបំបាត់នូវព័ត៌មានមិនពិត (ព័ត៌មានក្លែង ក្លាយ) ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសង្គមជាតិ ជាហេតុធ្វើឱ្យសង្គមមានភាពច្របូក ច្របល់ដោយសារតែការផ្សព្វផ្សាយនូវព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់។
ឯកឧត្តមក៏បានជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បន្តចូលរួមផ្សព្វផ្សាយនូវព័ត៌ មានពិតឱ្យបានទូលំទូលាយ ត្រូវបង្កើនការយកចិត្តទុកដាក់ការសរសេរផ្សព្វផ្សាយពីគោល ជំហររបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក ក្រុង ពីសមិទ្ធផលស្នាដៃនានា ដែលរាជ រដ្ឋាភិបាលសម្រេចបាននាពេលបច្ចុប្បន្នទៅកាន់ប្រជាពលរដ្ឋ។
ជាមួយនោះ ត្រូវពង្រឹងការសហការសន្ទនាឆ្លើយឆ្លងរវាងមន្រ្ដីព័ត៌មាន និងមន្ទីរវិស័យ ជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន និងការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាព។ ឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមាន ជ័យបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ អង្គភាពមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ បានខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមតួនាទីជំនាញប្រមូល ព័ត៌មានពីមូលដ្ឋាន និងផលិតព័ត៌មាន ដើម្បីផ្សព្វផ្សាយតាមទូរស្សន៍ចំនួន៤២៥អត្ថបទ តាមវិទ្យុបាន១២៨អត្ថបទ និងបញ្ជូនយកទៅផ្សព្វផ្សាយនៅទូរទស្សន៍ និងវិទ្យុជាច្រើន ទៀតបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋ៕