ក្រសួងព័ត៌មាន នឹងជ្រើស រើសអ្នកស្ម័គ្រចិត្តថតរូបជាច្រើននាក់ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ី-អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣
វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី រូប AKP ២៤ មិថុនា ២០២២
MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌ មាន នឹងជ្រើសរើសអ្នកស្ម័គ្រ ចិត្តថតរូបជាច្រើននាក់ នៅ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ី-អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីផ្តិតយករូបភាពពីគ្រប់ព្រឹត្តិការណ៍ប្រកួតដ៏សំខាន់នេះ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។
អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍បន្ថែម៖………….
ថ្លែងក្នុងវេទិកាអ្នកសារព័ត៌ មានក្នុងដំណើរឆ្ពោះទៅការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( 32th SEA GAMES ) នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន
បានមានប្រសាសន៍ថា ប្រពន្ធ័ផ្សព្វផ្សាយមានសារសំខាន់ណាស់ គឺធ្វើយ៉ាងណា ថតផ្សាយ រាល់គ្រប់វិញ្ញាសានៃការប្រកួត ដើម្បីឱ្យបានទូលំ ទូលាយ និងទុកជាឯកសារ។
ឯកឧត្តមរដ្ឋមន្រ្តី បន្ដថា ដូច នេះ ក្រសួងនឹងជ្រើសរើសក្រុមស្មគ្រ័ថតរូបសម្រាប់ចូល រួមថតពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយដែលចូលរួមចំណែកធ្វើឱ្យវិស័យកីឡានៅប្រទេសកម្ពុជាកាន់ តែរីកចម្រើន ពិភពលោកកាន់ តែស្គាល់ពីកម្ពុជា។
សំឡេង៖«យើងមានវីដេអូ មានកាមេរ៉ា ប៉ុន្តែរូបថតសន្លឹកគឺសំខាន់ណាស់ក្នុងការផ្តិតជារូប ជាឯកសារ គឺយើងត្រូវការរូបថត។ អ៊ីចឹងយើងប្រហែល ជាប្រើកម្លាំងមួយទៀត គឺកម្លាំងអ្នកស្ម័គ្រចិត្ត ដោយ សារយើងឃើញយុវជនយើងឥឡូវចូលចិត្តថតរូបច្រើន ណាស់។អ៊ីចឹងប្រហែលជាក្រសួងរើសអ្នកស្ម័គ្រចិត្ត យើងអាចរើសបានមួយពាន់នាក់ក៏បាន ប្រាំរយនាក់ក៏បាន ដើម្បីឱ្យគាត់បែងចែក គាត់មានផ្លាកចូលថតគ្រប់កីឡាទាំងអស់។ ហើយយើងយកមកមួយណាល្អជាងគេយកមកចុះផ្សាយ។ ហើយទាក់ទងនឹងកម្រៃយើងមិនទាន់ដឹងទេ ចាំពិគ្រោះជាមួយគណៈកម្ម ការ គេឱ្យឬមិនឱ្យ គឺយើងគិតផ្សេង ប៉ុន្ដែដំបូងបំផុតជាការលើកទឹកចិត្ត ដោយសារយុវជនយើងឥឡូវច្រើន ណាស់គឺថតរូបល្អៗបានច្រើន។ អ៊ីចឹងក្រៅពីអ្នកថតរូបវិជ្ជាជីវៈនៅតាមស្ថានីយ តាមសារព័ត៌មាន តាមវិទ្យុ យើងនឹងរកយុវជនស្ម័គ្រចិត្តរបស់យើងប៉ុន្មានរយនាក់ទៀត ដើម្បីចូលគ្រប់កីឡា យើងអាចថត ពីព្រោះថតរូបសន្លឹកខុសពីកាមេរ៉ាទូរទស្សន៍ថតបានគ្រប់មុំ តែបើថតជារូបថតសន្លឹកថតនៅកន្លែងណាគឺនៅកន្លែងហ្នឹងហើយ អ៊ីចឹងមុំថតខុសគ្នា។ ដូចនេះត្រូវការកម្លាំងច្រើន ដើម្បីយករូប ជ្រើសរូបជម្រើសរូបថតមក ហើយរូបនេះគឺសុទ្ធតែជារូបប្រវត្តិសាស្ត្រដែលយើងត្រូវ ការទុកនេះ គឺជាគម្រោងរបស់ក្រសួងសម្រាប់រៀបចំនេះ»។
សូមជម្រាបថា ព្រឹតិ្តការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខណៈព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្តើមពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ៕