ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល ប្រកាសផ្ដល់ស្ពាន ១ ខ្សែជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំលើកដែកស្រុកកោះធំ ខេត្តកណ្ដាល

ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល ប្រកាសផ្ដល់ស្ពាន ១ ខ្សែជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំលើកដែកស្រុកកោះធំ ខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ស្ពានបាក់ចង្ការមួយខ្សែមានប្រវែងប្រមាណជាង ៦០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅភូមិពាមផ្ទាលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ប្រកាសផ្ដល់ជូនតាមការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លង កំផែងគ្រឹះការពារច្រាំងអន្លង់អភិរក្សមច្ចជាតិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេន ព្រះគ្រូបញ្ញាបទីបោ ជួន ណារៀម ឡើងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុធាធិបតី កិត្តិបណ្ឌិត នន្ទ ង៉ែត សម្តេច ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមុហ៍សាលាអនុគណស្រុកកោះធំ និងជាចៅអធិការវត្តជ្រោយ នៅភូមិពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល  នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល  បន្តថា៖ បន្ទាប់ពីទទួលបាននូវសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំសាងសង់ស្ពានបាក់ចង្ការ មួយកន្លែង ស្ថិតនៅភូមិពាមផ្ទាលកើត ឃុំលើកដែក ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ បន្ទាប់ពីឯកឧត្ដមបានចុះពិនិត្យមើលជាក់ស្ដែង នៅទីតាំងស្ពានបាក់ចង្ការរួចមកបានពិនិត្យឃើញថា ស្ពាននេះចាស់សាងសង់អំពីឈើមានសភាពតូចចង្អៀត និងចាស់ទ្រុឌទ្រោម ដែលតម្រូវឱ្យមានការសាងសង់ស្ពានថ្មីឡើងវិញ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរស់នៅទីនេះផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដែលត្រូវឆ្លងកាត់នៅទីនេះផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានប្រកាសទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកកោះធំសិក្សាលំអិត ដើម្បីលើកយកសំណើនេះដាក់ចូលក្នុងផែនការ ហើយឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា សំណើនេះនឹងទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋវិញផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស។ កត្តាសន្តិភាពនេះហើយ បានធ្វើឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍលើគ្រប់វិស័យរួមទាំង វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ជាក់ស្ដែងកំផែងគ្រឹះការពារច្រាំងអន្លង់អភិរក្សមច្ចជាតិ និងសមិទ្ធផលនានា នៅវត្តជ្រោយ នាថ្ងៃនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសន្តិភាពនេះឱ្យបានគង់វង្សនៅស្ថិតស្ថេររហូតទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ គណ:កម្មការអាចារ្យ ចៅអធិការវត្ត សប្បុរសជននិងពុទ្ធបរិស័ទ ដែលបានរួមសហការយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបាននូវសមិទ្ធផលក្នុងការក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់លើការអភិវឌ្ឍគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!