ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២
នៅអគារឌឹហ្គ្រេនធីរេស រាជធានីភ្នំពេញ មានបើកពិធីអារហារសាមគ្គីនិងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម២០២២ ដែលផ្តើមឡើងដោយសមាគម វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា មានលោក ហោ គុន្ធា ជាប្រធាន។
ក្នុងពិធីនេះមានកាអញ្ជើញជាអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។
ឯកឧត្ដម យ៉ែម ណយ ប្រធានមណ្ឌលព័ត៌មាន និងសោតទស្សន៍ ជាទីប្រឹក្សាក្រសួងព័ត៌មាន ។
ឯកឧត្ដម កែវ ចិន្ដា នាយកដ្ឋានីតិកម្មនិងជាអនុប្រធានអចិន្ត្រៃយ៍នៃកណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាននិង ឯកឧត្ដម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រីបណ្តាក្រុមហ៊ុនព្រមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចូលរួមផងដែរ។
ទីបញ្ចប់លោកប្រធាន ហោគុន្ធា សូមថ្លែងអំណរអរគុណនឹងគោរពជូនពរដល់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំង ឯកឧត្ដម លោកជំទាវ លោកឧកញ្ញ៉ា លោក លោកស្រី នឹងអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួម សូមអោយជួបប្រទះតែសេចក្តីសុខគ្រប់ពេលវេលា ជាងនេះទៀតសូមអោយទទួលបាននូវ ពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។