ចេញផ្សាយថ្ងៃអង្គារទី២៨ ខែមិថុនា ឆ្នាំ២០២២
ខេត្តកណ្តាល៖តាមប្រភពបានអោយដឹងថា នៅតាមបណ្តោយផ្លូវជាតិលេខ២១ក្នុងស្រុកកោះធំ មានទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញជាច្រើនកន្លែងបើកអោយភ្ញៀវចូលលេងបានយ៉ាងរលូនសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានធ្វើជាមើលមិនឃើញ។
ប្រភពបន្តថា ៖បើយើងសង្កេតមើលតាមដងផ្លូវជាតិលេខ២១ សងខាងផ្លូវចាប់ពីព្រំប្រទល់ស្រុកស្អាងឆ្ពោះទៅជ្រៃធំ ឃើញថាទីតាំងល្បែងភ្នាល់សុីសងប្រជល់មាន់ប្រភេទអនឡាញតាមកញ្ចក់ទូរទស្សន៍ដែលជ្រកក្រោមផ្លាកឆ្នោតឡូតូជាច្រើនកន្លែង។
ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ក្នុងករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចនឹងសង្ឃឹមជឿជាក់លើលោក សុឹម ឃាង អធិការស្រុកកោះធំ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តនឹងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាល ខេត្តកណ្តាល មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕
សូមបញ្ជាក់ថា ករណីខាងលើនេះអង្គភាពយើងខ្ញុំបានរាយការណ៍ទៅលោកអធិការ តាមរយៈតេឡេក្រាមដែរ តែលោកចូលមើលហើយមិនតបអ្វីទាំងអស់។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!