ខេត្តកណ្ដាល ៖ នារសៀលថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់មជ្ឈមណ្ឌលសំលេង នៃសេចក្តីសង្ឃឹម នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក លោកស្រីថ្នាក់ដឹកនាំមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ ដោយក្តីនឹករឭកក្រៃលែង និងសូមឲ្យថែទាំសុខភាពឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ
រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយត្រូវឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ឬទឹកអាល់កុល ដើម្បីចូលរួមការពារការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩។
ក្នុងនោះឯកឧត្តម បានសង្កត់ធ្ងន់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ ដោយបារម្ភគិតគូរខ្លាចពលរដ្ឋមានជួបនូវបញ្ហាផ្នែកជីវភាពរស់នៅ ឬជំងឺឈឺស្កាត់ផ្សេងៗ។
អំណោយដែលបានផ្តល់ជូនមជ្ឈមណ្ឌលសំលេងនៃសេចក្តីសង្ឃឹម រួមមាន
អង្ករ២តោន មី៣០កេសតូច ត្រីខ៣០០កំប៉ុង ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ សាប៊ូរូបសេក១៤៤ដុំ ទឹកសុទ្ធ២០ដបធំ ស្មើនឹង៤០០លីត្រ ម៉ាស់ ៥០០បន្ទះ ទឹកអាល់កុល១កាន ស្មើនឹង៣០លីត្រ ថវិកាចំនួន២លានរៀល ។
ចំពោះលោកគ្រូ អ្នកគ្រូដែលមើលការខុសត្រូវកុមារ១៥នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល ចាស់ជរាគ្មានទីពឹងចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបាន៤ម៉ឺនរៀល និងកុមារកំព្រា ៤០នាក់ ជូនក្នុង១នាក់ៗ ចំនួន២ម៉ឺនរៀនផងដែរ ៕
រដ្ឋាអភិវឌ្ឍន៍ញូយ៏
«ត្រូវរួមគ្នាទប់ស្កាត់ការីករាលដាលនូវមេរោគឆ្លង កូវីដ១៩ ទាំងអស់គ្នា»