ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ការទុកឱ្យគម្លាតនៃការចាក់វ៉ាក់សំាងយូរពេក នឹងធ្វើឱ្យអង់ទីគ័រការពារក្នុងសេរីរាង្គកាយធ្លាក់ចុះ ធ្វើឱ្យលទ្ធភាពនៃការឆ្លង ក៏ដូចជាការវាយលុកពីវីរុសកូវីដ១៩កាន់តែលឿន

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ការទុកឱ្យគម្លាតនៃការចាក់វ៉ាក់សំាងយូរពេក នឹងធ្វើឱ្យអង់ទីគ័រការពារក្នុងសេរីរាង្គកាយធ្លាក់ចុះ ធ្វើឱ្យលទ្ធភាពនៃការឆ្លង ក៏ដូចជាការវាយលុកពីវីរុសកូវីដ១៩កាន់តែលឿន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ការទុកឱ្យគម្លាតនៃការចាក់វ៉ាក់សំាងយូរ នឹងធ្វើឱ្យអង់ទីគ័រ ការពារក្នុងសារពាង្គកាយធ្លាក់ចុះ ដែលធ្វើឱ្យការឆ្លងក៏ដូចជាការវាយលុកពីវីរុសកូវីដ១៩ មានលទ្ធភាពកាន់តែលឿន ពិសេសពពួក វីរុសបំប្លែងថ្មីអូមីក្រុង។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែមិថុនា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ក្នុងរយៈពេលជិត២ខែកន្លង មកនេះ កម្ពុជាមិនមានករណីឆ្លងថ្មីវីរុស កូវីដ១៩នោះ ទេ ប៉ុន្តែបើទោះបីស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មានភាពល្អ ប្រសើរក៏ពិតមែន ប៉ុន្តែការចាក់វ៉ាក់សាំង នៅតែមានសារៈសំខាន់ណាស់ ជាពិសេសដូសជំរុញ។

លោកជំទាវបន្ថែមថា ការចាក់វ៉ាក់សាំងដូសជំរុញនេះគឺ ដើម្បីបង្កើតអង់ទីគ័រការពារក្នុងសារពាង្គកាយ ទប់ទល់នឹងការវាយលុកពី ជំងឺកូវីដ១៩ ពិសេសពពួកបំប្លែងថ្មីអូមីក្រុង ក៏ដូចជាវីរុសបំប្លែងថ្មីផ្សេងៗទៀត។ លោកជំទាវបន្តថា ប្រសិទ្ធភាពរបស់ វ៉ាក់សំាង គឺមានរយៈពេលយ៉ាងយូរត្រឹម៥ឬ៦ខែបន្ទាប់ពីចាក់រួច នោះភាពស៊ាំនៅក្នុងសេរីរាង្គនឹងចាប់ផ្ដើមចុះជាបណ្ដើរៗ ដូច្នោះបានជាក្រសួង តម្រូវឱ្យប្រជាពលរដ្ឋ ដែលមានគម្លាតចាក់វ៉ាក់ ចាប់ពី៣ខែឡើងទៅ អាចទៅទទួលការចាក់វ៉ាកសំាងដូសបន្ទាប់បាន ដើម្បីបង្កើននូវ កងការពារកាន់តែរឹងមាំ។ដោយហេតុនេះ លោកជំទាវ សូមក្រើនរំលឹកនិងអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅពេលដែលត្រូវដល់វេនទទួលការចាក់ដូសជំរុញទី៣ ទី៤ឬទី៥ សូមរួសរាន់ទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូស ជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីធានានិរន្តរភាពយូរអង្វែងក្នុងការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី។

«វ៉ាក់សាំងដែលយើងកំពុងតែប្រើប្រាស់នេះ សុទ្ធតែជាប្រភេទវ៉ាក់សាំងដែលមានគុណភាពនិងមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់លើសេរីរាង្គរបស់មនុស្ស ហើយការដែលប្រជាពលរដ្ឋមកអញ្ជើញទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះ ទាំង៣ដល់ទី៤ឬក៏ដោយទី៥ក្ដី គឺវានឹងជួយដល់បងប្អូន ដើម្បីឱ្យរក្សាបាននូវភាពរឹងមាំនៃភាពស៊ាំរបស់បុគ្គល ក៏ដូចជាជួយរក្សា បាននូវភាពស៊ាំរបស់សហគមន៍ ដើម្បីទប់ទល់ជាមួយលទ្ធភាពនៃការផ្ទុះចេញនៃការរាតត្បាតនៃវីរុសកូវីដ១៩។ ជាពិសេសទៀត ប្រសិនបើបងប្អូនមិនបានទទួលយកនូវដូសជំរុញនោះទេ វានឹងធ្វើឱ្យភាពស៊ាំសេរីរាង្គកាយរបស់បងប្អូននឹងធ្លាក់ចុះអស់តែម្ដង នៅពេលដែលបងប្អូនទុកគម្លាតនេះយូរ មានន័យថា ក្រោយពីការចាក់ គឺក្នុងរយៈពេលពី៣ខែឡើង ភាពស៊ាំនៅក្នុងសេរីរាង្គ នឹងចាប់ផ្ដើមចុះជាបណ្ដើរៗ ហើយវានឹងចុះអស់តែម្ដង នៅក្នុងរយៈពេលពី៦ទៅ៨ខែ។»

គួរជម្រាបថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានផ្ញើសារសំឡេងជូនជនរួមជាតិ ដោយសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់ដូសទី៣ ទៅទទួលយកវ៉ាក់សាំងដូសទី៣ ទាំងអស់គ្នា ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានការធូរស្បើយដោយគ្មានអ្នកឆ្លងរយៈពេលជិត២ខែមកហើយក៏ដោយ។ ក្នុងនោះសម្តេចតេជោ ក៏បានស្នើឱ្យពលរដ្ឋដែលបាន ចាក់វ៉ាក់សាំងដូសទី៣រួចហើយ បន្តទៅទទួលដូសទី៤ទៀត ហើយមន្រ្តីជួរមុខដែលត្រូវទទួលដូសទី៥ ក៏ត្រូវរូសរាន់ទៅចាក់ដូស ជំរុញនេះ។ សម្តេចតេជោ បានលើកឡើងថា បុគ្គលមួយចំនួនមានការភាន់ច្រឡំថា ការចាក់វ៉ាក់សាំងចំនួន២ដូស គឺគ្រប់គ្រាន់ ដែលការភាន់ច្រឡំដ៏ធំនេះ អាចបង្កហានិភ័យដ៏គ្រោះថ្នាក់សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។ សម្តេចតេជោ បានពន្យល់ ថា ប្រសិនបើមានវាយលុកជាថ្មីដោយជំងឺកូវីដ១៩ អាចនឹងធ្វើឱ្យអ្នកដែលចាក់វ៉ាក់សាំងមិនគ្រប់គ្រាន់ រងគ្រោះធ្ងន់ធ្ងរជាងគេ ជាពិសេសអ្នកមានសុខភាពទន់ខ្សោយ។

តាមរយៈសារសំឡេងដដែលនោះ សម្តេចតេជោក៏បញ្ជាឱ្យអាជ្ញាធរ រៀបចំទីតាំងដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ការ ចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងបង្កើតក្រុមការងារដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលពួកគាត់មិនមាន លទ្ធភាពមកចាក់វ៉ាក់សាំងផងដែរ។ សម្តេចតេជោក៏បានបញ្ជាឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សិក្សាអំពីទីតាំងដែល ពលរដ្ឋភាគច្រើនមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ហើយសម្តេចក៏បានណែនាំដល់អាជ្ញាធរ សិក្សាឱ្យដឹងអំពីប្រភេទពលរដ្ឋ ដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញនេះផងដែរ ដើម្បីងាយពង្រាយគ្រូពេទ្យ និងវ៉ាក់សាំង៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!