កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ សាងសង់ បង្គន់ អនាម័យ សាធារណៈ ចំនួន ២ បន្ថែម ទៀត ជៀសវាង ការ បន្ទោរបង់ មិន ត្រឹមត្រូវ ខណៈ នៅ តំបន់ កម្សាន្ត តាម បណ្ដោយ មាត់ ទន្លេ ក្នុង ក្រុងកំពង់ចាម មាន បន្ទប់ ទឹក ចំនួន ៤រួច មក ហើយ ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ ជាមួយ ដៃគូ រៀបចំ គម្រោង អភិវឌ្ឍន៍ ឆ្នេរ ទន្លេ មេគង្គ ក្នុង ក្រុងកំពង់ចាម នាព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ។
បេី តាម ប្លង់ ទិដ្ឋភាព របស់ ដៃគូ អភិវឌ្ឍន៍ បាន បង្ហាញ ឲ្យ ដឹង ថា ការ រៀបចំ គម្រោង អភិវឌ្ឍន៍ ឆ្នេរ ទន្លេ ក្នុង ក្រុងកំពង់ចាម នេះ គឺ មាន ទីតាំង ចាប់ពី ចំណុច កំពង់ សាឡាង ចាស់ រហូត ដល់ ចំណុច ជិត វត្ត ដីដុះ ដែលមាន ដូចជា ការ កសាង ផែ ទេសចរណ៍ អាហារដ្ឋាន លេីទឹក កន្លែង ហាត់ប្រាណ ស្ទីមសូណា បឹងហ្គាឡូ អាហារដ្ឋាន ផាប ក្លឹប សួនផ្កា សួរកុមារ កន្លែង ថតរូប អនុស្សាវរីយ កន្លែង ពិចនិច ទីតាំង កញ្ចុះអង្គុយលេង កម្សាន្ត និងផ្សារ លក់អាហារ ផងដែរ ។
ក្នុងកិច្ចប្រជុំ នេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ គោលការណ៍ សំខាន់ៗ មួយ ចំនួន ដល់ ដៃគូ អភិវឌ្ឍន៍ ដើម្បី ធ្វើ ការ កែសម្រួល ឡើង វិញ ឬ បំពេញ នូវចំណុច ខ្វះខាត មួយ ចំនួនជាមុន សិន មុន នឹង ឈាន ទៅ ដល់ ការ ចាប់ផ្ដើម ចុះ កិច្ចព្រមព្រៀង សហការ ក្នុងការអភិវឌ្ឍន៍ ឆ្នេរ ទន្លេ ក្នុង ក្រុងកំពង់ចាម សំដៅ ធ្វើ យ៉ាងណា ឲ្យ មានទាំង គុណភាព សោភ័ណភាព ស្រស់បំព្រង និង អនាម័យ ល្អ ឲ្យ សាកសម ជា ទីក្រុង ទទួល ជយលាភី រំដួល ៣ទង នាពេល កន្លង មក និង រក្សា ខ្សែ ក្រវ៉ាត់ នេះ បន្ត ទៅ មុខ ផងដែរ ៕