កសលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការជួសជុលច្រាំងទន្លេឡើងវិញ នៅចំណុចឃុំឬស្សីស្រុក និងឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ និងចំណុចឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយពី ក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក) ដែលជាដៃគូអភិវឌ្ឍ របស់រាជរដ្ឋាភិបាល បានសាងសង់រួចរាល់ និងបញ្ចប់ជាស្ថាពរនោះ ។
ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត បានឲ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យលើគម្រោងនេះ ក្រុមការងារ បានរកឃើញចំណុចខូចខាតមួយចំនួន បន្ទាប់ពីទទួលរងគ្រោះ ដោយសារធម្មជាតិ នារដូវវស្សាឆ្នាំកន្លងទៅ ដែលជាអាទិ៍មាន ៖ នៅឃុំឬស្សីស្រុក ១.០០០ម៉ែត្រ កំពុងជួសជុលឡើងវិញ ១៥០ម៉ែត្រ និងធ្វើបន្ថែម តាមការស្នើសុំពីប្រជាពលរដ្ឋប្រមាណ ១០០ម៉ែត្រ បន្តទៀត ។ ចំពោះ គម្រោងនៅឃុំកោះអណ្តែត វិញ មានប្រវែង ៥០០ម៉ែត្រ បានជួលជុលឡើងវិញរួចរាល់ និងត្រូវបន្តធ្វើជំហ៊ានទី២ ។ ដោយឡែក នៅឃុំសូរគងមានប្រវែង ៥០០ម៉ែត្រ បានជួសជុលឡើងវិញរួចរាល់ ១០០ម៉ែត្រ និងបន្ថែម ៣២ម៉ែត្រ សរុប ១៣២ម៉ែត្រ ។
នាឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត ស្នើឲ្យដៃគូអភិវឌ្ឍ ធ្វើការកែសម្រួលទៅលើចំណុចខ្វះខាត ដែលជំនាញបានរកឃើញ ដើម្បី ឈានទៅសាងសង់គម្រោងបន្តទៀត ៕