ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ទីតាំងល្បែងភ្នាល់សុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ បណ្តោយផ្លូវជាតិលេខ២១លោក សុឹម ឃាង អធិការនគបាលស្រុកកោះធំមិនមានវិធានការបង្រ្កាប..?(វគ្គ២)

ទីតាំងល្បែងភ្នាល់សុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ បណ្តោយផ្លូវជាតិលេខ២១លោក សុឹម ឃាង អធិការនគបាលស្រុកកោះធំមិនមានវិធានការបង្រ្កាប..?(វគ្គ២)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ២០២២

ខេត្តកណ្តាល៖តាមប្រភពបានអោយដឹងថា នៅតាមបណ្តោយផ្លូវជាតិលេខ២១ក្នុងស្រុកកោះធំ មានទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញជាច្រើនកន្លែងបើកអោយភ្ញៀវចូលលេងបានយ៉ាងរលូនសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានធ្វើជាមើលមិនឃើញ។

ប្រភពបន្តថា ៖បើយើងសង្កេតមើលតាមដងផ្លូវជាតិលេខ២១ សងខាងផ្លូវចាប់ពីព្រំប្រទល់ស្រុកស្អាងឆ្ពោះទៅជ្រៃធំ ឃើញថាទីតាំងល្បែងភ្នាល់សុីសងប្រជល់មាន់ប្រភេទអនឡាញតាមកញ្ចក់ទូរទស្សន៍ដែលជ្រកក្រោមផ្លាកឆ្នោតឡូតូជាច្រើនកន្លែង។

មហាជានមានចម្ងល់ថា តើមកពីមូលហេតុអ្វីបានជាសមត្ថកិច្ចក្នុងមូលដ្ឋាននឹងលោក សុឹម ឃាង ដែលជាអធិការស្រុកទាំងកោះធំមិនបង្រ្កាបបែបនេះឬក៏ជាប្រាក់ខែរបស់គាត់?។

ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។

ក្នុងករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចនឹងសង្ឃឹមជឿជាក់លើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តនឹងឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាល ខេត្តកណ្តាល មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕

សូមបញ្ជាក់ថា ករណីខាងលើនេះអង្គភាពយើងខ្ញុំបានរាយការណ៍ទៅលោកអធិការ តាមរយៈតេឡេក្រាមដែរ តែលោកចូលមើលហើយមិនតបអ្វីទាំងអស់។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!