ខេត្តកណ្តាល ៖ វេលាម៉ោង១០,៤០នាទីថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូតទោសក័ ពុទ្ធសករាជ២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចក្រុងតាខ្មៅ ធ្វើកាឃាត់ខ្លួនជនសង្ស័យ ឈ្មោះស៊ីថា សេងថៃ(ហៅថៃ) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរកែច្នៃ តុ ទូ ។
វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូ១គ្រឿងម៉ាកនិចពណ៏សពាក់ស្លាកលេខភ្នំពេញ១BP០៤៦៥
២.ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់ធំ
៣.ទូរស័ព្ទដៃម៉ាក nokia (អិនចុចពិល)ចំនួន២គ្រឿងពណ៏ក្រហម១ពណ៏ខៀវ១
កើតហេតុនៅចំណុចលើផ្លូវបេតុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។
បើយោងតាមការបញ្ជាក់ពី លោក យី វណ្ណដា អធិការក្រុងតាខ្មៅបានប្រាប់ថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលព្រែកហូរបានចេញល្បាតមកដល់ចំណុចកើតហេតុខាងលើក៍ជួបនិងជនសង្ស័យកំពុងតែជិះម៉ូតូពេលនោះកម្លាំងយើងមានការសង្ស័យក៍ធ្វើការឃាត់សួរនាំតែជនសង្ស័យមិនឈប់ហើយផ្តួលម៉ូតូ រត់គេចខ្លួនលោតចូលក្នុងបឹងកំប្លោកបាត់ទៅ។
បន្ទាប់មកកម្លាំងយើងបានធ្វើការឆែកឆេរក្នុងកូនកាបូបដៃពណ៏ខ្មៅដែលដាក់ជាប់ជាមួយបន្តោងកូនសោរក៍ឃើញមានសារធាតុញៀនចំនួន៤កញ្ចប់ធំនៅក្នុងកូនកាបូប ហើយលោកមេប៉ុស្តិ៍ក៍បានរាយការណ៍ជូនលោកអធិការរួចបញ្ជូនវត្ថុតាងមកកាន់ផ្នែកជំនាញនៃអធិការក្រុងតាខ្មៅ។
រួចហើយកម្លាំងសម្ថកិច្ចយើងក៍បានបន្តរុករកជនសង្ស័យទៀតរហូតដល់ម៉ោង១៤-១៥នាទីក៍បានរកឃើញជនសង្ស័យងើបចេញពីក្នុងទឹកបឹងកំប្លោកប្រគល់ខ្លួនជូនសម្ថតិកិច្ចយើងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលព្រែកហូរ។
នៅចំពោះមុខសម្ថតិកិច្ចជនសង្ស័យបានសារភាពថាម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់ធំនេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំខាងកើតរង្វង់មូលគួរស្រូវក្នុងតម្លៃ៦០ម៉ឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាម នីតិវិធី ផ្លូវច្បាប់ ៕
(គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ ញូយ៏)
«ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន»