ចេញផ្សាយថៃអាទិត្យខែកក្តដាឆ្នាំ២០២២
បើតាមសំដីរបស់លោក សុន ញ៉ក់ ជនពិកា រស់នៅភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរខេត្តព្រៃវែ បានរៀបរាប់អោយអង្គភាពគេហទំពរ័ រដ្ឋាអភិវឌ្ឋន៍ ញូស៍យើងអោយដឹងថា៖
«សម្លេង»ក្រោយពីបានឃើញគេផ្សាយលក់កង់បីប្រើអាគុយ តាមអនឡាញក៍ចាប់អារម្មណ៍ចង់បានព្រោះខ្លួនពិកាទៅណាមកណាមិនបានឆ្ងាយដូចនេះក៍ទំនាក់ទំនងទិញ ដោយអ្នកលក់ប្រាប់ថាក្នុងមួយគ្រឿងតំលៃ 220$តែគាត់សុំទិញក្នុងតំលៃ100$ ហើយអ្នកលក់ក៍យល់ព្រមលក់អោយ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៥.09នឹង៣៣នាទីគាត់បានវេលុយអោយចំនួន៤០មុឺនតាមកុងវីង រយៈលេខទូរស័ព្ទអ្នកលក់099695113 ហើយអ្នកលក់បានឆាតប្រាប់ថាគេនិងដឹកកង់បីនោះទៅអោយគាត់។
គាត់បន្តទៀតថា ដោយគាត់រងចាំយូរពេកមិនឃើញអ្នកដឹងមិនមានកាទំនាក់ទំនងទៅរូបគាត់ៗបានឆាតសួរនិងសុំលេខនាក់ដឹកដើម្បីគាត់ទាក់ទងទៅ តែនាក់លក់ថាចាំបន្តិច ពេលនោះគាត់រងចាំយូរក៍ឆាតសួរទៀតតែត្រូវអ្នកលក់នោះបានប្លុកឆាតនឹងលុបវត្ថុតាងដែលបានទំនាក់ទំនងនោះចោលអស់ហើយប្តូររូបតាំងប្រូហ្វាលថែមទៀត។
ដូចនេះហើយទើបនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២២ គាត់បានពឹងពរដល់អង្គភាពយើងខ្ញុំផ្សព្វផ្សាយដើម្បីដឹងដល់ថ្នាក់លើ រកយុត្តិធម៌អោយគាត់ផង។
ដូចនេះលោក សុន ញ៉ក់ ដែលជាជនពិកាសូមអង្វដល់សមត្ថកិច្ចនឹងមន្ត្រីពាក់ពន្ធ័ក៍ដូចជាថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ជាពិសេសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនមេត្តាជួយរកយុត្តិធម៌ដល់រូបគាត់ផង។
សូមបញ្ជាក់ថា ករណីខាងលើនេះអង្គភាពយើងខ្ញុំបានទាក់ទងទៅនាក់លក់បានត្រឹមចម្លើយថា(ចាំរៀបចំជូន សុំទុកពេលវេលាបន្តិនឹង
ខ្ញុំមិនទាន់បាននិយាយថាមិនអោយគាត់ណា)នេះជាចម្លើយរបស់នាក់លក់ តែគាត់និយាយដូចជាគ្មានកាពិតទាល់តែសោះ។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺបន្ត ពីសំណាក់ ម្ចាស់អនឡាញរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!