ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តសៀមរាបឆ្នាំ២០២២នេះ មានភាព យឺតយ៉ាវជាងរាល់ឆ្នាំ ដោយសារភ្លៀងធ្លាក់ខ្លាំងនាដើមរដូវ

ការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តសៀមរាបឆ្នាំ២០២២នេះ មានភាព យឺតយ៉ាវជាងរាល់ឆ្នាំ ដោយសារភ្លៀងធ្លាក់ខ្លាំងនាដើមរដូវ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២នេះ ការងារបង្កបង្កើនផលស្រូវវស្សា របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត សៀមរាបទើបសម្រេចបានប្រមាណ ៤៥ ភាគរយប៉ុណ្ណោះនៃផែនការគ្រោងទុក ។

តាមការវាយតម្លៃ គឺមានភាពយឺតយ៉ាវជាងរាល់ឆ្នាំ ដោយសារភ្លៀងធ្លាក់ខ្លាំងនាដើមរដូវ ធ្វើឱ្យកសិករពិបាកសាបព្រោះឱ្យទាន់ផែនការរបស់ខ្លួន។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះថា បងប្អូនប្រជាកសិករនៅក្នុងខេត្ត សៀមរាប កំពុងមមាញឹកក្នុងការងារបង្ក បង្កើនផលស្រូវរដូវវស្សារបស់ខ្លួន ដែលរហូតមកដល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ៤៥ភាគរយហើយ។ លោកបន្តទៀតថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ គឺមានភាពយឺតយ៉ាវជាងរាល់ឆ្នាំ ដោយសាររដូវវស្សាឆ្នាំ២០២២ នេះ មានភ្លៀងធ្លាក់ខ្លាំងនាដើមដៃ ធ្វើឱ្យកសិករមិនអាចចាប់ផ្តើមការងារសាប ព្រោះបាន ដោយសារមានទឹកក្នុងស្រែច្រើនពេក ពួកគាត់ត្រូវរង់ចាំរហូតដល់ទឹកស្រកទៅវិញ ទើបអាចចាប់ផ្តើមការ ងារបាន ដូច្នេះតាមការសន្និដ្ឋានប្រហែលអំឡុងពាក់កណ្តាលខែសីហា ខាងមុខ ទើបអាចបញ្ចប់ការបង្កបង្កើនផលនេះ។

បង្កបង្កើនផលគាត់កំពុងចាប់ ផ្តើម សស្រាក់សស្រាំហើយ ឥឡូវនេះមកដល់ថ្ងៃនេះបានប្រមាណ៤៥ភាគរយហើយ ការបង្កបង្កើនផលរដូវវស្សា ពីមុនភ្លៀងធ្លាក់ខ្លាំងពេក អ៊ីចឹងទៅប្រជាពលរដ្ឋគាត់ពិបាកនិងភ្ជួរ និងព្រោះ ពីឆ្នាំកន្លងទៅមកដល់ពេលនេះ ជិត៩០ភាគរយហើយ ប៉ុន្តែឥឡូវភ្លៀងធ្លាក់ពីដើមដៃខ្លាំងពេកគាត់ចូលទៅភ្ជួរអត់កើត ហើយសាបព្រោះក៏ពិបាកទៀតលិចទឹកអត់កើត អ៊ីចឹងគាត់រង់ចាំទាល់តែស្ងួតទឹក វាយឺតពេលបន្តិច អាចក្នុងចន្លោះពាក់កណ្តាលខែសីហាបានអស់ ព្រោះកន្លែងខ្លះទឹកនៅជ្រៅនៅឡើយ ដូចម្តុំនៅក្រឡាញ់ទឹកនៅ២ទៅ៣តឹកគាត់ធ្វើអត់ទាន់កើត ស្ថានភាពឆ្នាំនេះអត់គាត់ធ្វើក្រោយ គាត់ធ្វើតែពូជមិនប្រកាន់រដូវ អ៊ីចឹងដែលធន់គឺមានតែអា៥១ អា៥៤ ហ្នឹងឯង គាត់ធ្វើអាហ្នឹងច្រើន ណាមួយវាមានភាពងាយស្រួលជាងស្រូវធ្ងន់ ដោយស្រូវធ្ងន់មានរយៈពេលវែងជាង។

សូមជម្រាបផងថា យោងតាមរបាយ ការណ៍ពីមន្ទីរកសិកម្មខេត្តសៀមរាប បានបង្ហាញថា ការងារបង្កបង្កើនផលដំណាំ ស្រូវរដូវវស្សា២០២២ សម្រេចបានការភ្ជួររាស់ដីធ្វើបានសរុបចំនួន១០៣ ១៣៥ហិកតា ក្នុងនោះដោយគ្រឿងយន្ត១០៣ ១៣៥ ហិកតា។ សំណាបធ្វើបាន១១០ហិកតា។ អនុវត្តបានសរុបចំនួន ៨៥ ៦២៥ហិកតា ស្មើនឹង៤៥,៧៦% នៃផែនការ១៨៩ ៧៣០ហិកតា រួមមាន៖ ព្រោះស្រូវស្រាលដើមរដូវបាន១៨ ៤៤០ហិកតានិងស្ទួង ២០ ហិកតា ព្រោះស្រូវកណ្តាលបាន៤៥ ១៩០ហិកតានិងស្ទួង៣០ហិកតា ព្រោះ ស្រូវធ្ងន់បាន១៨ ០២៥ហិកតានិងសន្ទួង ១៦០ហិកតា ដាំស្រូវចំការបាន១ ៣៩៥ហិកតា និងស្រូវឡើងទឹកបាន២ ៣៦៥ហិកតា៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!