ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

មហាជនឆ្ងល់ថា៖«មេឈ្មួញកាប់បំផ្លាញព្រៃឈើ ឈ្មោះចែយ៉ាន នឹងប្ដីឈ្មោះភ័ក្រ្ត តើហេតុអី្វបានជាមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថ នឹងមន្ត្រីបរិស្ថាន ស្រុកត្រពាំងប្រាសាទលោកមិនហ៊ានបង្ក្រាប..?»(វគ្ក១)

មហាជនឆ្ងល់ថា៖«មេឈ្មួញកាប់បំផ្លាញព្រៃឈើ ឈ្មោះចែយ៉ាន នឹងប្ដីឈ្មោះភ័ក្រ្ត តើហេតុអី្វបានជាមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថ នឹងមន្ត្រីបរិស្ថាន ស្រុកត្រពាំងប្រាសាទលោកមិនហ៊ានបង្ក្រាប..?»(វគ្ក១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃទី 4 ខែកក្កដាឆ្នាំ 2022

ខេត្តឧត្ដរមានជ័យ៖មេឈ្មួញឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើដ៏ល្បីឈ្មោះគេហៅ(ចែប្រជ្រុយ)ឈ្មោះយ៉ាន ប្ដីឈ្មោះភ័ក្រ្ត ជាទាហានអន្តរាគមន៍កងពលលេខ 6ជាកូនចៅរបស់ឯកឧត្តមជុំខេង បច្ចុប្បន្នរស់នៅក្នុងភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុង3ភូមិ
ទី1.ភូមិតែលទី
ទី2. ភូមិគៀមរមាសនឹងទី3.ភូមិត្រាច បានការបញ្ជាក់ប្រាប់អោយអ្នកយកព័ត៌មានយើងអោយបានដឹងថា មេឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើ ឈ្មោះចែយ៉ាននេះបានល្បីឈ្មោះក្នុងស្រុកត្រពាំងប្រាសាទជាយូរឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ចាប់ពីភូមិតែលរ ហូតដល់ភូមិគាមរមាស និងភូមិត្រាច មានតែមេឈ្មួញម្នាក់នេះទេ ដែលល្បីឈ្មោះជាងគេគឺ ឈ្មោះចែយ៉ាននេះតែម្ដង មុននេះហើយធ្លាប់ឃើញរថយន្តពណ៌សរ របស់ចែយ៉ាននេះបានដឹកជញ្ជូនឈើប្រណិតនៅតាមដងផ្លូវមុខផ្ទះពួកគេបានដឹកជញ្ជូនឈើ ជាប្រចាំថ្ងៃ ហើយមេឈ្មួញនេះគេមិនដែលខ្លាចសមត្ថកិច្ចណាឡើយ ពួកគេដឹកជញ្ជូនបានយ៉ាងរលូន។

ជាក់ស្ដែងថ្មីៗនេះ
មេឈ្មួញកំពុងតែសម្រុកដឹកជញ្ជូនឈើយកទៅដាក់ស្តុបទុកនៅទីតាំងបណ្ដោះអាសន្នស្ថិតនៅក្នុងភូមិអូអាចែ ហើយមានរថយន្តក្រុមមេឈ្មួញមកដឹកជញ្ជូនបន្តចូលទៅខេត្តសៀមរាប។

តើហេតុអ្វីទៅបានជាមេឈ្មួញឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើឈ្មោះខាងលើនេះ បានប្រព្រឹត្តខុសច្បាប់ ហើយក៏គ្មានមន្ត្រីណាមានចំណាត់ការចំពោះមេឈ្មួញកាប់បំផ្លាញ់ព្រៃឈើនោះឡើយ។

ប្រជាពលរដ្ឋមួយចំនួនបានដាក់ការសង្ស័យថា ឈ្មោះចែយ៉ាននេះបានដាក់សំណែនសែនព្រេន ទើបបើកភ្លើងខៀវអោយកាប់បំផ្លាញព្រៃឈើបានយ៉ាងរលូនបែបនេះ។

ដូចនេះប្រជាពលរដ្ឋស្នើសុំអោយមន្រ្តីពាក់ពន្ធ័ព្រៃឈើទាំងអស់មេត្តាចាត់កម្កាំងជម្នៀញចុះពិនិត្យនឹងធ្វើការបង្រ្កាបផងទាន បើមិនដូចនោះទេ ព្រៃឈើប្រាកដជារលាយអស់ដោយសារស្នាដៃមេឈ្មួញប្រពន្ធប្តីនេះមិនខាន។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!