ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អភិបាលខេត្ត​កំពង់ចាម ប្រាប់ សមាជិក ក្រុមប្រឹក្សា ឃុំ អាណត្តិ ទី ៥ នៃ ស្រុក ចំកា​រលើ ត្រូវ រក្សា គោល ចំហរ សាមគ្គីភាព ដើម្បី បម្រើ ផល ប្រយោជន៍ ដល់ ពលរដ្ឋ

អភិបាលខេត្ត​កំពង់ចាម ប្រាប់ សមាជិក ក្រុមប្រឹក្សា ឃុំ អាណត្តិ ទី ៥ នៃ ស្រុក ចំកា​រលើ ត្រូវ រក្សា គោល ចំហរ សាមគ្គីភាព ដើម្បី បម្រើ ផល ប្រយោជន៍ ដល់ ពលរដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បានស្នើ​ដល់​សមា​ជិ​ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត​ថ្មី ត្រូវ រក្សា គោល ចំហរ សាមគ្គីភាព ដេ​ី​ម្បី បម្រើ ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំង អស់ ដោយ​ស្មើភាព និង​យុត្តិធម៌ ពុំមាន​ការប្រកាន់​និន្នាការ នយោបាយ ព្រមទាំង អនុវត្ត ឲ្យ បាន ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​កំណ​ត់ ផងដែរ ការ ថ្លែង បែប នេះ ក្នុង ពិធី ប្រកាស សុពលភាព សមាជិក ក្រុមប្រឹក្សាឃុំ​ចំការ អណ្តូង ស្រុក ចំការ លើ នា​ព្រឹក ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ ។

​ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លើកឡើងថា បន្ទាប់ពី​ការ​ប្រកា ស លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត បេក្ខជន​ជាប់ឆ្នោត​មកពី​គណបក្សនយោបាយ​នានា ដែល​បាន​ប្រ​កួ ត ប្រជែង​ក្នុងពេល​បោះឆ្នោត នឹង​ក្លាយជា​ក្រុមប្រឹក្សាឃុំ សង្កាត់ ជា​អាជ្ញាធរ​សាធារណៈ ដែលមាន​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់​ធ្វើជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ឃុំ សង្កាត់ របស់ខ្លួន ដែល ត្រូ វ​ការពារ និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប គឺ​មិន​តំណាង​ឲ្យ​តែ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ គណបក្ស របស់ខ្លួន​នោះឡើយ​។

ឯកឧត្តម​អភិបាលខេត្ត បាន បន្ត ថា សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែល​មកពី​គណបក្ស​ផ្សេងៗ​គ្នា ត្រូវខិតខំ​រួបរួមសាមគ្គី​សហការ​ធ្វើការ​ជាមួយគ្នា​ប្រក​ដោយ​ការទទួលខុសត្រូវ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ សង្កាត់ របស់ខ្លួន ដោយ​មិន​ត្រូវមាន​ការរើសអើង បែងចែក​ពណ៌​សម្បុរ ឬ​និន្នាការ​ន​យោ​បា យ នោះឡើយ​។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​ន​យោ​បា យ ផ្សេងៗ​គ្នា ដែល​បាន​ប្រកួតប្រជែង​គ្នា ក្នុងពេល​បោះឆ្នោត ក៏​មិន​ត្រូវធ្វើ​ការបែងចែក ការ​គុំ​គួ​ន ការ​រើ ស អើ ង ខាង នយោបាយ​ដាក់គ្នា​នោះឡើយ​។ ពោលគឺ ត្រូវ​រួម​សាមគ្គី​សហការគ្នា ជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក ឲ្យ​បានល្អ​នៅតាម​សហគមន៍ មូល​ដ្ឋា ន នានា និង​ត្រូវ​សហការ​ចូលរួម​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត ដើម្បី​អភិវឌ្ឍ​មូល​ដ្ឋា ន របស់ខ្លួន​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្តទៀត​។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់​ដា ក៏បាន ស្នើ ដល់ សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត​ថ្មី គណបក្សនយោបាយ​នានា និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវខិតខំ​រួមគ្នា​លើកកម្ពស់​វប្បធម៌​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី រស់នៅ និង​បំពេញការងារ​រួមគ្នា ប្រកបដោយ​ភាពសុខដុមរមនា​ក្នុងសង្គម សម្រាប់​ជា​មូលដ្ឋាន ក្នុងការ ធានា​ចីរភាព​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការបោះឆ្នោត និង​ការអភិវឌ្ឍ សង្គម​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​បន្តទៀត ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!