ចេញផ្សាយថ្ងៃទី០៦ខែកក្តដាឆ្នាំ២០២២
ប្រជាពលរដ្ឋបានខ្សឹបប្រាប់អោយអ្នកយកព័ត៌មានយើងដឹងថា៖
«សំឡេង»ពួកគាត់កំពង់មានការព្រួយបារម្មណ៍ជាខ្លាំង ដោយសារក្នុងភូមិ.ឃុំ.ស្រុក របស់គាត់ កើតមាននៅល្បែងសុីសងប្រជល់មាន់ប្រភេទអនឡាញតាមកញ្ចក់ទូរទស្សន៍ ជាច្រើនទីតាំង ដូចជាក់ស្តែងនៅតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីព្រំប្រទល់ស្រុកស្អាងឆ្ពោះទៅជ្រៃធំ មានទីតាំងប្រជល់មាន់ជាច្រើនកំពង់បើកដំណើរការបានយ៉ាងរលូនមិនដែលឃើញអជ្ញាធរណាម្នាក់ចុះធ្វើកាណែនាំឬបង្រ្កាបឡើយ។
ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
មហាជនបានដាក់ការសង់សៃថា ប្រហែលម្ចាស់បនល្បែងសុីសងទាំងនោះបានដាក់សំណែនសែនព្រេនអស់ហើយ ទើបទីតាំងទាំងនោះបើកលេងយ៉ាងសប្បាយរីករាយមិនខ្វល់ពីកម្លាំងសមត្ថកិច្ចបង្រ្កាបបែបនេះ?។
ក្នុងករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋសូមអង្វដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនឹងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តចាត់កម្លាំងជំនាញចុំពិនិត្យនិងបង្រាបទីតាំងល្បែងសុីសងនៅក្នុងស្រុកកោះធំផងទាន។
សូមបញ្ជាក់ថានេះជាកាលើឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដែលលោកមិនពេញចិត្តចំពោះក្នុងតំបន់គាត់កើតមានល្បែងសុីសងខុសច្បាប់ហើយសមត្ថកិច្ចមិនបង្រ្កាប។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់បនល្បែងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!