ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២
ខេត្តកំពង់ចាម៖មហាជនជាច្រើនឆ្ងល់ថា៖ហេតុអ្វីបានជាសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងស្រុកទាំងពីរមិនធ្វើការបង្ក្រាបក្រុមញៀនល្បែងភ្នាល់សុីសងប្រជល់មាន់នឹងអាប៉ោងបែបនេះបែជាបណ្តោយអោយប្តូរកន្លែងលេងយ៉ាងសេរីទៅវិញ?។
ប្រភពបន្តថា គាត់ធ្លាប់បានឃើញអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយដើម្បីជូនជាដំណឹងដល់មន្រ្តីពាក់ពន្ធ័ក្នុងស្រុកដែរតែក្រុមនេះមិនបានមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចម្តងណាឡើយ។
ប្រជាពលរដ្ឋ លាន់មាត់ថាសង្ស័យសមត្ថកិច្ចនឹងម្ចាស់បនល្បែត្រូវរ៉ូវគ្នាទេដឹង ព្រោះឮថាម្ចាស់បនល្បែងនេះ ឈ្មោះ កាំង គឹមហុងអធិការរងនឹងទទួលផែនព្រហ្មទណ្ឌផងនឹងឈ្មោះ ទី ជាអ្នកមើលកាខុសត្រូវវង់ល្បែងនេះ។
គាត់បន្តថា រាល់ថ្ងៃពួកគាត់អត់សង្ឃឹមលើលោកអធិការឡើយព្រោះលោកធ្វើមិនដឹងមិនឮមិនមានចំណាត់ការបង្រ្កាបក្រុមញៀនល្បែងទាំងនេះ គាត់សង្ឃឹមនឹងទុកចិត្តលោក ឯម កុសល ស្នងការខេត្តនឹង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត លោកនិងមានចំណាត់ការមិនខាន។
ព្រោះថា«ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។។
សូមបញ្ជាក់ថាទាំងអស់នេះគឺជាកាលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ដំណឹងមកកាន់អង្គភាពយើងខ្ញុំតែប៉ុន្នោះ ។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់បនល្បែងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!