ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ —
ព្ព្រះរាជាណាចក្រកម្ពុជា ឈរ នៅលើ កំពូល តារាង នៃសន្ទស្សន៍ ស្តីពីការ ងើប ឡើង វិញ ពីវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយ របស់ Asia Nikkei កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបានបន្តទៀតថា កម្ពុជាបានឡើងមកឈរនៅចំណាត់ថ្នាក់ទី១ នៅក្នុងខែមិថុនា បន្ទាប់ពីស្ថិតនៅលេខ២ និងលេខ៣ តាំងពីខែមីនាមក។
ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានពីការផ្ទុះឡើងម្តងទៀត នៃគ្រោះមហន្តរាយនៃការរីករាលដាលវីរុសកូវីដ-១៩នេះ ហើយបានអំពាវនាវដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ។
ជាមួយគ្នានេះ ប្រទេស វៀតណាម បាន ជាប់ ចំណាត់ ថ្នាក់ លេខ ពីរនៅ ក្នុង សន្ទស្សន៍។ នេះ បង្ហាញ ថា ប្រទេស អាស៊ី អាគ្នេយ៍ ទាំង ពីរ កំពុង ដំណើរ ការ យ៉ាង ល្អ ក្នុង ការ វិល ទៅ រក ប្រក្រតីភាពថ្មីនៅក្នុងសង្គមវិញ។