ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងក្រុមគ្រួសារ ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃចំនួន០៣វត្តក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ សម្រាប់នារដូវកាលពិធីបុណ្យចូលព្រះវស្សា..!

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងក្រុមគ្រួសារ ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃចំនួន០៣វត្តក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ សម្រាប់នារដូវកាលពិធីបុណ្យចូលព្រះវស្សា..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តត្បូងឃ្មុំ ជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ ព្រមទាំងបុត្រ រួមទាំងឯកឧត្តម ម៉េង វ៉ាន់ឌី និងលោកជំទាវ ឈន សាខន ត្រូវជាមាតាបិតា ព្រមទាំងញាតិមិត្តបងប្អូន

មានសទ្ធាជ្រះថ្លា នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តចំនួន០៣ក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ក្នុងនោះនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ប្រគេនព្រះសង្ឃនៅទីអារាមវត្តស្វាយបទុម ភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រួមមានបច្ច័យមួយចំនួន ទៀនវស្សា១គូ សាដក០៩ អង្ករ២០០គីឡូក្រាម មី១កេសធំ ទឹកក្រូច៥កេស ភេសជ្ជៈបាកាស២កេស ទឹកសុទ្ធ៥កេស ទឹកដោះគោ១០កំប៉ុង ស្ករស១០គីឡូក្រាម តែ០៣ថង់ ទឹកត្រី០៤យួរ ទឹកស៊ីអីវ០៤យួរ ត្រីខ១កេសធំ និងអំបិល១០គីឡូក្រាម។

និងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ប្រគេនព្រះសង្ឃ នៅពុទ្ធមណ្ឌលវត្តសិរីពោធិវង្ស ហៅវត្តទឹកជ្រៅ ក្នុងភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមមានបច្ច័យមួយចំនួន ទៀនវស្សា១គូ សាដក០៩ អង្ករ១០០គីឡូក្រាម មី១កេសធំ ទឹកក្រូច៥កេស ភេសជ្ជៈបាកាស២កេស ទឹកសុទ្ធ៥កេស ទឹកដោះគោ១០កំប៉ុង ស្ករស១០គីឡូក្រាម តែ០៣ថង់ ទឹកត្រី០៤យួរ ទឹកស៊ីអីវ០៤យួរ ត្រីខ១កេសធំ និងអំបិល១០គីឡូក្រាម។

និងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ដដែលនេះ ប្រគេនព្រះសង្ឃ នៅពុទ្ធមណ្ឌលវត្តគិរីមានជ័យ (ហៅវត្តពន្លាក) ក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមមានបច្ច័យមួយចំនួន ទៀនវស្សា១គូ សាដក០៩ អង្ករ១០០គីឡូក្រាម មី១កេសធំ ទឹកក្រូច៥កេស ភេសជ្ជៈបាកាស២កេស ទឹកសុទ្ធ៥កេស ទឹកដោះគោ១០កំប៉ុង ស្ករស១០គីឡូក្រាម តែ០៣ថង់ ទឹកត្រី០៤យួរ ទឹកស៊ីអីវ០៤យួរ ត្រីខ១កេសធំ និងអំបិល១០គីឡូក្រាម។

លោកជំទាវ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សាច់ញាតិមិត្តភក្តិបងប្អូនជិតឆ្ងាយ គឺជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំ គោរពបូជាយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះពុទ្ធសាសនា តែងតែនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅតាមទីអារាមនានា ជារៀងរាល់ឆ្នាំ ជាពិសេសនារដូវចូលព្រះវស្សានេះតែម្តង។

ការនាំយកទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ក៏ដើម្បីប្រមូលនូវបុណ្យកុសលទាំងឡាយកើតចេញពីសទ្ធាជ្រះថ្លានេះ ឧទ្ទិសជូនវិញ្ញាណក្ខន្ធ ដល់ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ។

បុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ក៏ជាពេលវេលា ដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេលប្រមាណជា ៣ខែ។

បុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនអាចនិមន្តចេញបិណ្ឌបាត្រឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!