ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ព្រៃឈើ ក្នុងស្រុកពេជ្រចិន្តា និងស្រុកកោះញែកកំពុងរងការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ!!ដឹកជញ្ជូនឆ្លងកាត់តាមច្រកដាក់ដាំចូលទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគ្រេងដោយគ្មានការទប់ស្កាត់ (វគ្គ១)…!!!

ព្រៃឈើ ក្នុងស្រុកពេជ្រចិន្តា និងស្រុកកោះញែកកំពុងរងការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ!!ដឹកជញ្ជូនឆ្លងកាត់តាមច្រកដាក់ដាំចូលទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគ្រេងដោយគ្មានការទប់ស្កាត់ (វគ្គ១)…!!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តមណ្ឌលគិរី៖តាមប្រភពព័ត៌មានបានអោយដឹងថា ថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិ និងគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅផ្តួល កាប់ អា ពុះ ជ្រៀកឈើ តំបន់ព្រៃភ្នំ ក្នុងដែនជំរកសត្វព្រៃ ដើម្បីដឹកជញ្ជូនចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វាដាក់ដាំ ដោយមានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ
ហើយមិនដែលឃើញអស់លោក មន្ត្រីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណានោះឡើយ ។

ប្រភពចេញពីហាងកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា មានបុគ្គលពីរនាក់
១.ឈ្មោះ រិទ្ធ
២.ឈ្មោះ ភារម្យ និងបក្ខពួកជាច្រើននាក់ទៀតកំពុងតែព្យាយាម រត់ការអស់រយ: ពេលជាងកន្លះខែមកហើយ ជាមួយនឹងកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីដឹកឈើចេញពី ស្រុកពេជ្ជតា តាមរថយន្ត ធុនដ្រា និង ចេញពីស្រុកកោះញ៉ែក តាមរថយន្តបែនធំៗ ចេញតាមច្រកទ្វាដាក់ដាំឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម ក៏ប៉ុន្តែគម្រោងការដឹកជញ្ជូនឈើចេញនោះមិនទាន់បានសម្រេចទេ ដោយដឹងថា មានមន្ត្រីជំនាញម្នាក់មិនទទួលសំណូកពីពួកឈ្មួញទាំងនោះទាល់តែសោះ។

ប្រជាពលរដ្ឋនៅក្នុងស្រុកពេជ្រចិន្តានិងស្រុកកោះញែក បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយក្រុមឈ្មួញដុះស្លែទាំងនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃភ្នំនិងដែនជម្រកសត្វព្រៃក្នុងស្រុកពេជ្រចិន្តានិងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជាក់ស្ដែងបើគិតត្រឹមយប់ថ្ងៃទី១១នឹង១២ ខែកក្កដា ឆ្នាំ២០២២ ដោយឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំប្រឹងប្រែងរត់ការអស់រយៈពេលជាងកន្លះខែមកហើយនោះ ទើបអាជីវកម្មដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ពួកគេ អាចដឹកឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាមបានដោយរលូន។

បើតាមសេចក្តីរាយការណ៍បានអោយដឹងទៀតថា ក្រុមឈ្មួញកំពុងត្រៀមរថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿងដើម្បីសម្រុកដឹកឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់ និងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំ។

ក្នុងករណីនេះបើសិនជាមិនមានកាបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកទ្វាដាក់ដាំទេនោះ ពិតណាស់ក្រុមឈ្មួញមិនអាចដឹកជញ្ជូនបទល្មើសឆ្លងដែនទៅប្រទេសវៀតណាមបានដូចពេលបច្ចុប្បន្ននេះទេ។

ប្រជាពលរដ្ធ រស់នៅស្រុកពេជ្រចិន្តានិងស្រុកកោះញែក បានគោរពស្នើសុំលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មិន​គូរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញ​ទាំងនោះ ដឹក​ជញ្ជួន​ឈើឆ្លងដែនទៅ​លក់​ នៅប្រទេសវៀតណាមដោយ​សេរី គ្មាន​ការទប់ស្កាត់ ពី​សំណាក់​មេព្រៃ ក៏ដូចជាមន្ត្រីបរិស្ថាននឹងកម្លាំងជំនាញពាក់ព័ន្ធនោះទេ​ ពិសេសមន្ត្រីច្រកទ្វារដាក់ដាំ។​

ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ។

ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តម ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតនឹងចាត់វិធានការផ្លូវច្បាប់ទៅលើឈ្មួញទាំងនេះផងទាន។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមាន បេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

ជំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការស្រាយបំភ្លឺពីសំណាក់មន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអគុណ ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!