ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល=>កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​=>សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
0

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ជនរួមជាតិទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈវីរុសអូមីក្រុងប្រភេទថ្មីបានបំប្លែងខ្លួនថ្មីទៀតហើយ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំលឿនជាងមុន

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ជនរួមជាតិទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈវីរុសអូមីក្រុងប្រភេទថ្មីបានបំប្លែងខ្លួនថ្មីទៀតហើយ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំលឿនជាងមុន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញជាចាំបាច់បំផុត ក្នុងខណៈពេលដែលនៅកម្ពុជា មានវត្តមានវីរុសអូមីក្រុងបំប្លែងថ្មីប្រភេទ BA. 4 និង BA.5 ដែលឆ្លងលឿនជាងប្រភេទអូមីក្រុងមុនៗ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំបុគ្គលលឿនជាងមុន។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា៖ “ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រួចហើយថា វីរុសអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 នេះ មានសមត្ថភាពឆ្លងលឿន មានលទ្ធភាពអាចជ្រៀតចូលប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គកាយក៏លឿន ហើយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់បុគ្គលធ្លាក់ចុះក៏លឿនជាងមុនផងដែរ។ ដោយឡែកវីរុសអូមីក្រុងប្រភេទ BA.5 នេះ បានបំប្លែងខ្លួនតទៅទៀតហើយ គឺប្រភេទ BA.5.1 និងប្រភេទ BA.5.2”។

លោកជំទាវបានបន្ថែមថា ការទទួលយកវ៉ាក់សាំងដូសជំរុញ ទាំងទី៣ ទី៤ និងទី៥ គឺជាជម្រើសដ៏ល្អបំផុតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដើម្បីបង្កើនអង្គបដិបក្ខការពារសរីរាង្គឡើងវិញ ខណៈដែលស្ថានភាពនៃការឆ្លងរាលដាលនៅកម្ពុជា ក៏ដូចជានៅលើសកលលោក មានការកក្រើកឡើងវិញជាបណ្តើរៗហើយ ជាពិសេសគឺពពួកអូមីក្រុងដែលបានបំប្លែងថ្មី ហើយក៏មានអ្នកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ហើយដែរ។

បន្ថែមពីលើនេះ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ “ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត បានបញ្ជាក់ហើយថា មានតែការចាក់វ៉ាក់សាំងឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានប៉ុណ្ណោះ ដែលជាឧបករណ៍ដ៏សំខាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ គ្រប់ប្រភេទទាំងអស់ ទប់ស្កាត់អត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាមរណៈឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត”។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ ប្រជាពលរដ្ឋកម្ពុជាសរុប ៩៤.៣៨% បានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ខណៈដូសជំរុញទី៣ សម្រេចចាក់បាន ៩ ៥៥៥ ៥១១ នាក់ ដូសជំរុញទី៤ សម្រេចចាក់បាន ៣ ០៧៨ ៥១៨ នាក់ និងដូសជំរុញទី៥ សម្រេចចាក់បាន ៣៦៩ ៧៧៨ នាក់។

ជាមួយគ្នានេះផងដែរ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងបន្ទាន់មួយផ្ញើជូនជនរួមជាតិ ដោយអំពាវនាវឱ្យទៅទទួលវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!